Thursday, January 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​វាយតម្លៃ​ខ្ពស់​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ប្រទេស​ខ្លួន ដែល​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​

នៅ​ថ្ងៃ​ទី ១១ កុម្ភៈ ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងជើង (KCNA) បាន​ចុះផ្សាយ​អត្ថបទ​វាយតម្លៃ​ខ្ពស់​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងជើង ដែល​ទៅ​ចូលរួម​អូឡាំពិក​រដូវរងា​PyeongChang ២០១៨ នៅ​កូរ៉េ​ខាងត្បូង​។​

​មុន​នោះ ប្រធានរដ្ឋសភា​កូរ៉េខាងជើង Kim Yong-nam បាន​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​ពិធី​សម្ភោ​ធ​អូឡាំពិក​ព្យុង​ចាង ២០១៨ និង​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង នៅ​វិមាន​ខៀវ​ថ្ងៃទី​១០ កុម្ភៈ​។​

​ប្រតិភូ​កូរ៉េខាងជើង​ក៏​មាន​វត្តមាន​ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េ​ជើង គឺ​អ្នកស្រី Kim Yo-jong មាន​តួនាទី​ជា​បេសកជន​ពិសេស​។​

​ជំនួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​នា​វិមាន​ខៀវ អ្នកស្រី Kim Yo-jong បាន​បញ្ជូន​លិខិតអញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in ទៅ​ទស្សនកិច្ច​នៅ​ក្រុង​ព្យុង​យ៉ាង “​នៅ​ខណៈ​ពេល​ឆាប់​បំផុត​អាច​ធ្វើទៅបាន​” ដើម្បី​ចូលរួម​សន្និសីទ​កំពូល​កូរ៉េ​ទាំង ២ លើក​ទី​៣​។​

KCNA វាយតម្លៃថា បរិយាកាស​នៃ​ជំនួប​រវាង​ប្រតិភូ​កូរ៉េខាងជើង​ជាមួយ​មេដឹកនាំ​កូរ៉េខាងត្បូង គឺ​ស្រប​ច្បាប់ និង​ស្និទ្ធស្នាល គ្រា​ដែល​ប្រទេស​ទាំង​២ សុទ្ធសឹង​ឯកភាព​បន្ត​រក្សា​ទំនាក់ទំនង​មិត្តភាព​ទៅវិញទៅមក​រវាង​កូរ៉េ​ទាំង​២ ចាប់តាំងពី​ដើមឆ្នាំ​នេះ​។ ដោយ​យោង​លើ​ការប្រកួត​កីឡា ហុក​គី ដែល​ចូលរួម​ដោយ​កូរ៉េ​ទាំង ២ ប្រកួត​ជា​មួយ​ស្វីស នៅ​យប់​ថ្ងៃ ១០​កុម្ភៈ KCNA បាន​វាយតម្លៃ​នូវ​វត្តមាន​របស់​កីឡាករ​ទាំងនោះ ព្រម​ជាមួយ​រូបភាព​ដ៏​រស់​រវើក​នៃ​អ្នកគាំទ្រ​កូរ៉េ​ទាំង​២ ធ្វើឲ្យ​ទស្សនិកជន​មាន​អារម្មណ៍​ថា ជា​ប្រជាជាតិ​ឯកភាព​ពុំ​អាច​កាត់ផ្តាច់​បាន​”​។​

​ទន្ទឹម​នោះ KCNA ក៏​បាន​រិះគន់​ចំពោះ​ឥរិយាបថ ប្រឆាំង​កូរ៉េខាងជើង​” របស់​អនុប្រធាន​ធិបតី​ម៉ា​យផេន គ្រា​ទៅ​ចូលរួម​បើក​សម្ភោ​ធ​អូឡាំពិក​ថា បាន​មាន​ទង្វើ​ប៉ង​បំផ្លាញ​ព្រឹត្តិការណ៍​កីឡា​មួយ​នេះ​។​

​តាម​គំរោង​ប្រតិភូ​កូរ៉េខាងជើង​នឹង​វិលត្រឡប់​ទៅ​ប្រទេស​វិញ​នៅ​យប់​ថ្ងៃ​ទី ១១ កុម្ភៈ នេះ​៕ សូ​យ​ន​

×