លោក Rodrigo Duterte បានព្រមានថា លោកនឹងចេញបញ្ជាឲ្យកងកម្លាំងយោធាជើងទឹកផ្ទុះអាវុធ ប្រសិនបើរកឃើញប្រទេសណាមួយធ្វើអាជីវកម្មជនធានធម្មជាតិ ក្នុងតំបន់សេដ្ឋកិច្ចរបស់ខ្លួន។
តាមនោះមេដឹកនាំហ្វីលីពីន បញ្ជាក់ថា លោកពុំមានបំណងចូលរួមក្នុងជំនួបទាំងទាក់ទិនដល់ការដណ្តើមបូរណភាពទឹកដី ប៉ុន្តែក៏ពុំអនុញ្ញាតឲ្យបរទេសបំពានលើតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន។ មុននោះលោក Rodrigo Duterte បានបញ្ជាឲ្យយោធាជើងទឹកហ្វីលីពីនបណ្តេញចេញនូវរាល់នាវាជើងទឹកប្រទេសណាដែលនេសាទ និងធ្វើអាជីវកម្មធនធានធម្មជាតិក្នុងតំបន់
Benham Rise ។ លោក Duterte បានសំណូមឲ្យកងកម្លាំងជើងទឹក និងជើងអាកាសធ្វើការដាក់ពង្រាយនាវាចម្បាំង ក៏ដូចជាយន្តហោះនៅតំបន់នេះ បំណងឃ្លាំមើលវត្តមាននាវារបស់បណ្តាបរទេស។
អ្នកនាំពាក្យប្រធានាធិបតី Duterte លោក Harry Roque Jr កាលពីថ្ងៃទី ៦ កុម្ភៈ ក៏បានឲ្យដឹងថា ៖ ក្រុមស្រាវជ្រាវវិទ្យាសាស្ត្របរទេសទាំងអស់រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង និងអាមេរិក បានបញ្ចប់ការស្រាវជ្រាវនៅ Benham Rise ។ ប្រធានាធិបតី Duterte មានបំណងចង់ឲ្យការស្រាវជ្រាវនៅតំបន់សេដ្ឋកិច្ចពិសេសរបស់ហ្វីលីពីននៅថ្ងៃអនាគត គឺប្រព្រឹត្តទៅដោយជនជាតិហ្វីលីពីន។
គួររំលឹកឡើងវិញថា សេចក្តីសម្រេចប្រថុចញ៉ុចខាងលើរបស់ប្រធាធិបតីហ្វីលីពីន ត្រូវបានលើកឡើងបន្ទាប់ពីរដ្ឋការហ្វីលីពីនអនុញ្ញាតឲ្យនាវា Ke xue Hao របស់ចិន ទើបដំណើរការស្រាវជ្រាវនៅ Benham Rise កាលពីខែមុនប៉ុណ្ណោះ៕ សូយន