ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (AGRICULTURAL AND RURAL DEVELOPMENT BANK) បានចេញសេចក្ដីប្រកាសអំពាវនាវ និងលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឱ្យជួយបង្កើនការទិញ និងបន្តទិញស្រូវពីប្រជាកសិករក្នុងតម្លៃសមរម្យ ក្នុងគ្រោះទឹកជំនន់នេះ បើទោះបីគុណភាពស្រូវមានការធ្លាក់ចុះតិចតូចក៏ដោយ ពោលគឺក្រោមស្មារតី «ខ្មែរជួយខ្មែរ»។
ធនាគារអភិវឌ្ឍន៍ជនបទ បានប្រកាសលើកទឹកចិត្តដល់ឈ្មួញអ្នកទិញ ពិសេសសាធារណជននៅគ្រប់រាជធានី-ខេត្ត សូមបន្តជួយទិញកសិផល បន្លែបង្ការ ត្រី និងសត្វចិញ្ចឹមយកសាច់ពីប្រជាកសិករក្នុងតម្លៃសមរម្យ ដើម្បីឱ្យប្រជាកសិករទទួលបានប្រាក់កម្រៃ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ពិសេសគឺក្នុងពេលជួបគ្រោះទឹកជំនន់នេះ។
នៅក្នុងសេចក្តីអំពាវនាវរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (AGRICULTURAL AND RURAL DEVELOPMENT BANK ) បានបញ្ជាក់ដូតតទៅ៖ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ តាមបណ្តាខេត្តមួយចំនួន របស់ប្រទេសកម្ពុជាយើង បានជួប ប្រទះជំនន់ទឹកភ្លៀង ដោយសារឥទ្ធិពលព្យុះនានា ដែលបណ្តាលឱ្យមានការលេចភូមិឋាន ផលដំណាំ និងកសិដ្ឋានចិញ្ចឹមសត្វនានា របស់បងប្អូនប្រជាកសិករ។ ក្នុងពេលដ៏លំបាក ដែលបងប្អូនប្រជាកសិករកំពុងជួបប្រទះនឹងគ្រោះទឹកជំនន់នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមអំពាវនាវ និងលើកទីកចិត្ត ដល់បណ្តាម្ចាស់រោងម៉ាស៊ីនកិនស្រូវមេត្តាជួយទិញ និងបន្តទិញស្រូវក្នុងតម្លៃសមរម្យពីបងប្អូនប្រជាកសិករ ទោះគុណភាពស្រូវធ្លាក់ចុះតិចតួចក្តី ក៏ស្រូវនេះនៅតែអាចកិនកែច្នៃលក់ក្នុងស្រុកបាន។ ជាមួយគ្នានេះ ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏សូមអំពាវនាវ និងលើកទឹកចិត្តដល់អ្នកប្រមូលទិញកសិផល-បន្លែបង្ការ អ្នក ប្រមូលទិញសត្វដើម្បីយកសាច់លក់លើទីផ្សារ និងសាធារណជនទូទៅ គ្រប់រាជធានី បន្តទិញ កសិផល – បន្លែបង្ការ និងសត្វ (ត្រី ជ្រូក មាន់ ទា… -ខេត្ត មេត្តាជួយទិញ និង ) ពីបងប្អូនប្រជាកសិករយើង ក្នុងតម្លៃសមរម្យដែល អាចទទួលយកបានទាំងភាគីអ្នកលក់ និងអ្នកទិញ ក្នុងស្មារតី “ ខ្មែរជួយខ្មែរ ។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សង្ឃឹមយ៉ាងមុតមាំថា បណ្តាម្ចាស់រោងម៉ាស៊ីនកិនស្រូវ អ្នក ប្រមូលទិញកសិផលបន្លែបង្ការ អ្នកប្រមូលទិញសត្វដើម្បីយកសាច់លក់លើទីផ្សារ និងសាធារណជនទូទៅ ប្រាកដជាចូលរួមអនុវត្ត និងគាំទ្រលើការអំពាវនាវនេះ ដើម្បីបង្ហាញសាមគ្គីភាពជាមួយបងប្អូនប្រជាកសិករ ខ្មែរទាំងអស់៕
ដោយ៖CEN