Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល បដិសេធ និង​ច្រានចោល​ទាំងស្រុង ចំពោះ​វិធី​ព្យាបាល​ជំងឺ​មិន​ត្រឹមត្រូវ ភូតភរ កុហក បោកប្រាស់ របស់ គ្រូ​បុរាណ Chea Sokheng

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តី​ជូនព័ត៌មាន ចំពោះ​ការបដិសេធ និង​ច្រានចោល​ទាំងស្រុង​របស់​ក្រសួងសុខាភិបាល ចំពោះ​វិធី​ព្យាបាល​ជំងឺ ភូតភរ កុហក បោកប្រាស់​របស់​គ្រូ​បុរាណ Chea Sokheng តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chea Sokheng​។​

​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាបជូន​ដល់​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា​៖ ក្រសួង​សូម​ធ្វើការ​បដិសេធ និង​ច្រានចោល​ទាំងស្រុង ចំពោះ​វិធី​ព្យាបាល​ជំងឺ​មិន​ត្រឹមត្រូវ ភូតភរ កុហក បោកប្រាស់ របស់ គ្រូ​បុរាណ Chea Sokheng នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែលមាន​គណនេយ្យ​ឈ្មោះ Chea Sokheng ដែល​ពុំ មានច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​គ្មាន​ជំនាញ​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​ត្រឹមត្រូវ មិន​គោរព​ច្បាប់​ស្តីពី​អ្នក​ប្រកប​វិជ្ជាជីវៈ សុខាភិបាល និង​មិន​គោរព​ក្រមសីលធម៌​គ្រូពេទ្យ ដែល​បាន​ឈរ​ពិនិត្យ​ហ្វីល និង​ព្យាបាល​អ្នកជំងឺ​ទាំង​ខ្លួន​មិនមាន​ជំនាញ ពេទ្យ​ទាល់តែសោះ​។ ដូចនេះ ក្រសួងសុខាភិបាល​សូម​អំពាវនាវ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​ជឿ​តាម​ការ ឃោសនា ភូតភរ កុហក បោកប្រាស់ របស់​គ្រូ​បុរាណ Chea Sokheng បែបនេះ​តទៅទៀត ព្រោះ​វា​ធ្វើឱ្យប៉ះពាល់​ទៅដល់ សុខភាព​របស់​បងប្អូន​។​

​ក្រសួងសុខាភិបាល សូម​គ្រូ​បុរាណ Chea Sokheng បញ្ឈប់​ការផ្សព្វផ្សាយ និង​ទង្វើ​បែបនេះ​ជាបន្ទាន់ និង​សូម ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ចាត់វិធានការ​យ៉ាង​តឹងរឹង និង​ម៉ឺងម៉ាត់​បំផុត ចំពោះ​គ្រូ​បុរាណ Chea Sokheng តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​
​សូម​ភ្ជាប់​មកជា​មួយ​នូវ​រូបភាព​របស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chea Sokheng ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×