Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេ អឹម ខេ បង្កើត​ភាពងាយស្រួល និង​ទាន់សម័យ ជួន​អតិថិជន ជាមួយ​សេវា​ទូទាត់ QR Code

​ភ្នំពេញ​៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០នេះ បានបង្ហាញ មុខងារ​ទូទាត់​បែប​បច្ចេកវិទ្យា (QR Payment) ជា​ផ្លូវការ តាមរយៈ​សន្និសីទ​សារព័ត៌មាន​ស្តីអំពី “​អេ អឹម ខេ បន្ថែម​មុខការ​ទូទាត់​បែ​បច្ចេកវិទ្យា​ដើម្បី​ឲ្យ​អតិថិជន​កាន់តែ​ងាយស្រួល និង​ទាន់សម័យ​” ក្រោម​បទ​បង្ហាញ របស់ លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ អេ អឹម ខេ និង​មាន​វត្តមាន​ចូលរួម​ពី​បណ្តាញសារព័ត៌មាន ជាច្រើន​ស្ថាន​ប័ន និង​ភ្ញៀវ​កិ​ត្ត​យស​ដែលជា​ដៃគូ​អាជីវកម្ម និង​បុគ្គល​ពាក់ព័ន្ធ​ផ្សេងៗ​ផងដែរ​។​

​គោលបំណង​សំខាន់​ក្នុងកា​រៀបចំ​នៅក្នុង​សន្និសីទ​សារព័ត៌​នេះ គឺ​ដើម្បី​បង្ហាញ​មុខងារ​ទូទាត់​ថ្មីរ​របស់ ខ្លួន​ដែលមាន​ឈ្មោះថា AMK PAY ដើម្បី​ឲ្យ​អតិថិជន ក៏ដូចជា​អ្នកប្រើប្រាស់​អាច​ស្វែងយល់​កាន់តែច្បាស់ ពី​អត្ថប្រយោជន៍​ដែល​សេវា​កម្មនេះ​ជួយ​សម្រួល​ជីវភាព​របស់​ពួកគាត់​តាមរយៈ​កា​រទូ​ទាល់​បែប​បច្ចេកវិទ្យា​។​
​សេវាកម្ម​ទូទាត់ AMK PAY គឺ​ផ្តោត​សំខាន់​ទៅលើ​ការទូទាត់​សម្រាប់​អាជីវកម្ម​បែប​លក់រាយ ដែល​អនុញ្ញាត ឲ្យ​អ្នកទិញ និង​អ្នកលក់​អាច​ទូទាត់​តាមរយៈ QR Code ដោយ​មិនចាំបាច់​ប្រើប្រាស់​សាច់ប្រាក់​នោះទេ​។

លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ អេ អឹម ខេ បាន​លើកឡើងថា “​ការដាក់​ឲ្យ​ប្រើប្រាស់​សេវាកម្ម ទូទាត់ AMK PAY​នឹង​ផ្តល់​ផលចំណេញ​ជាច្រើន​ដល់​អ្នកប្រើប្រាស់​ជាពិសេស​គឺ​ម្ចាស់​អាជីវកម្ម ព្រោះ​គាត់​អាចធ្វើ​ការទូទាត់​ជាមួយ​អតិថិជន​របស់គាត់​កាន់​តែមាន​ភាពងាយស្រួល​ជាង​មុន ដោយ​មិនបាច់​ប្រើ​សាច់ប្រាក់ ចំណេញ​ពេលវេលា សុវត្ថិភាព​ខ្ពស់ និង​កាត់បន្ថយ​ហានិភ័យ​ផ្សេងៗ​។​” លោក​បូរាណ បន្ថែម​ដូចនេះ​ថា “​ក្នុងករណី​អតិថិជន ឬ​ម្ចាស់​អាជីវកម្ម​ត្រូវការ​ដាក់​ឬ​ដក​ប្រាក់ គាត់​អាចដាក់​បាន​ភ្លាមៗ ជាមួយ​បណ្តាញ​ប្រតិបត្តិការ អេ អឹម ខេ ទូទាំងប្រទេស ដែលមាន​ដូចជា​៖ ម៉ាស៊ីន​ដក​-​ដាក់​ប្រាក់ ការិយាល័យ និង​ភ្នាក់ងារ អេ អឹម ខេ ជាង​៥០០០​កន្លែង​។ ពិសេស​ទៀត​នោះ ទាំង​ម្ចាស់​អាជីវកម្ម និង​អតិថិជន ក៏​អាច​ប្រើប្រាស់​កម្មវិធី​ធនាគារ​ចល័ត អេ អឹម ខេ ដើម្បី​ធ្វើការ​ទូទាត់​វិក្កយបត្រ​ទឹក​-​ភ្លើង សំរាម វេរ​ប្រាក់ បង់ក​ម្ចី បញ្ចូល​លុយ​ទូរស័ព្ទ និង​សេ​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត​។​”

​លោក​ប្រធាន​នាយក​ប្រតិបត្តិ អេ អឹម ខេ បាន​សង្កត់ធ្ងន់​ផងដែរ​ថា “​សេវាកម្ម​ទូទាត់ អេ អឹម ខេ (AMK PAY) មាន​លក្ខណៈពិសេស​៣​យ៉ាង​ធំៗ​គឺ ទី​១. មានកំណត់​ចំនួន​ទឹកប្រាក់ សម្រាប់​ការទូទាត់​រហ័ស (Flash Pay Limit) ដែល​អតិថិជន​អាច​ទូទាត់​យ៉ាង​រហ័ស​ក្នុង​ទឹកប្រាក់​តូច​ជាង ឬ​ស្មើ​២៥​ដុល្លារ ទី​២. AMK Pay ត្រូវបាន​បង្កើត​ឡើងជា​មួយ​ស្ដង់ដារ QR Code របស់ KHQR-​ដែល​ប្រព័ន្ធ​ទូទាត់​ឌីជីថល​របស់​ធនាគារ​ជាតិ​នឹងដាក់​ឲ្យ​ដំណើរការ​យ៉ាង​ទូលំទូលាយ​នៅក្នុង​ស្រុក​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ ៣. AMK Pay អាច​ទទួល​ការទូទាត់​ពី Bakong Wallet បាន​លើសពី​កម្មវិធី​ធនាគារ​ចល័ត អេ អឹម ខេ​។​” លោក បូរាណ បាន​បន្ថែម​ដូចនេះ​ថា ការបង្កើត​ឲ្យ​មាន​សេវា​ទូទាត់​តាមរយៈ QR Code ជាពិសេស អេ អឹម ខេ ជា​សមាជិក​បាគង ព្រោះ អេ អឹម ខេ ចង់​ឲ្យ​អតិថិជន​របស់ខ្លួន​ទទួលបាន​បទពិសោធន៍​ថ្មី​នូវ​សេវា​ទូទាត់ សេវា​ផ្ទេរប្រាក់ និ​សេវា​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត ប្រកបដោយ​ភាពងាយស្រួល លឿន​រហ័ស និង​សុវត្ថិភាព ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​ថា ចាប់តាំងពី ឆ្នាំ​២០២០ មក គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាន​យកចិត្តទុកដាក់​វិនិយោគ​លើ​ផ្នែក​បច្ចេកវិទ្យា ជា​ពិ​សេ​សេស​ការដាក់​ឲ្យ​ប្រើប្រាស់​នូវ​កម្មវិធី​ធនាគារ​ចល័ត អេ អឹម ខេ ដែល​ឲ្យ​អតិថិជន បង់​វិក្កប​ត្រ​ទឹក ភ្លើង សំរាម សេវា​អ៊ីនធឺណិត ទូរទស្សន៍​ខ្សែកាប ទិញ​កាត​ទូរស័ព្ទ វេរ​លុយ​ទៅ​ធនាគារ​ក្នុងស្រុក វ៉ា​ឡេ​ត​បាគង ផាយ​ផេ វេរ​លុយ​តាមរយៈ​គណនី ឬ​លេខ​កូដ ជាពិសេស​ទៀត​នោះ ការបន្ថែម មុខងារ​ទូទាត់​នេះ​គឺ​កាន់តែ​ជំរុញ​ឲ្យ​សេវាកម្ម​របស់ខ្លួន​ដើរ​ទាន់សម័យ​បច្ចេកវិទ្យា​ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​របស់ខ្លួន​កាន់តែ​ល្អប្រសើរ ងាយស្រួល និង​ចំណេញ​ជូន​ដល់​អតិថិជន​។​

​អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន គិត​ត្រឹម​ខែកញ្ញា ឆ្នាំ ២០២០ អេ អឹម ខេ មាន​អតិថិជន​សរុប​ចំនួន​ជាង ៩០ ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង ៣៥១ លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​ជាង ១៩៦​លាន ដុល្លារ​អាមេរិក មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៤៩ កន្លែង និង​មាន​ភ្នាក់ងារ​ជិត ៥,០០០ កន្លែង​នៅ​ទូទាំងប្រទេស​។ អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន​កំពុង​ផ្តល់ជូន​អតិថិជន ដូចជា​សេវា​ប្រាក់កម្ចី ប្រាក់​សន្សំ សេវា​ផ្ទេរប្រាក់​ក្នុង និង​ក្រៅប្រទេស សេវា​ទូទាត់​វិក្កយបត្រ សេវា​បង់​រំលស់ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្សរ៍ ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs) និង​ពិសេស​គឺ​កម្មវិធី​ធនាគារ​ចល័ត អេ អឹម ខេ AMK Mobile App ៕ ដោយ ៖ CEN

×