Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​បញ្ជូន​ខ្លួន​ជនសង្ស័យ​ជនជាតិ​វៀតណាម ២​នាក់​រួម​នឹង​ថ្នាំញៀន​ជាង​៣​គីឡូ​ទៅ​តុលាការ​

spot_img

​ភ្នំពេញ​៖​ការចាប់​បញ្ជូន​ជនសង្ស័យ​ធ្វើឡើង​ដោយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ស​ន្តិ​សុខ​ផ្ទៃក្នុង នៃ​ក្រសួងមហាផ្ទៃ កាលពី​ម្សិលមិញ ជនសង្ស័យ​ទាំង​២​នាក់​រួម​នឹង​ថ្នាំញៀន​ជា​៣​គីឡូក្រាម ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ចោទប្រកាន់​តាមច្បាប់​។​

​ជនសង្ស័យ​ឃាត់ខ្លួន​មាន​១.​ឈ្មោះ ជឹ​ង ថេ​វី​ង និង ២.​ឈ្មោះ ហ្វៀ​ង យ៉ាង​គ្រឿង ភេទ​ប្រុស ជនជាតិ​វៀតណាម ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២០​នៅ​សង្កាត់​ព្រែក​សំរោង ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​សូមជម្រាបថា ជនសង្ស័យ​ទាំង​២​នាក់​បាន​យក​គ្រឿងញៀន ទៅ​ផ្ញើ​នៅ​ប្រៃសណីយ៍​នាំ​ចេញទៅ​ប្រទេស​អូស្ត្រាលី តែ​ត្រូវ​សមត្ថកិច្ច​សង្ស័យ​និង​កញ្ចក់​បញ្ញើ​ក៏​ធ្វើការ​ត្រួតពិនិត្យ កញ្ចក់​ទី​១.EE 007 866 996 KH ឃើញ​មាន​សៀវភៅ ១៧ ក្បាល​រួច​មន្ត្រី​ជំនាញ​បាន​ហែក​សៀវភៅ​នោះបាន​គ្រឿងញៀន​ប្រភេទ ហេ​រ៉ូ​អ៉ី​ន ចំនួន ១.១៩៨.៩៧ ក្រាម កញ្ចក់​ទី​២.EE 007 728 650 KH មាន​សៀវភៅ​១៥​ក្បាល រកឃើញ​គ្រឿងញៀន​ប្រភេទ ហេ​រ៉ូ​អ៉ី​ន ចំនួន ២.១០៧. ៣០​ក្រាម គ្រឿងញៀន​សរុប​ទាំង​២​កញ្ចប់​បញ្ញើ​មាន​ទម្ងន់ ៣,៣០៦.២៧ (​បី​ពាន់​បី​រយ​ប្រាំមួយ​ក្បៀស​ម្ភៃ​ប្រាំពីរ​) ក្រាម ប្រភេទ​ហេ​រ៉ូ​អ៉ី​ន (Heroine) ៕
​ដោយ​៖​ឡេង បញ្ញា​រិ​ទ្ធ​

spot_img
×