បាត់ដំបង៖ ផ្លូវមួយខ្សែលិចទឹកសឹងចង់ដល់ទ្រូង ឆ្ពោះទៅកាន់ប្រាសាទបាណន់ (បាត់ដំបង) បានកំពុងកាក់កបខ្លាំង សម្រាប់គោយន្តស៊ីឈ្នួលអូស ១ជើង៣ម៉ឺន ប៉ុន្តែ កុំច្រឡំ សម្រាប់រថយន្តតូច១គ្រឿងនេះ មិនអាចអូសបានទេ ដែលធ្វើឲ្យគ្រប់គ្នាកោតសរសើរជាខ្លាំងថាចេះរកច្នៃឃើញ ជាពិសេសបរទេសឃើញហើយសុំខ្មាសតែម្តង ព្រោះថាត្រូវទឹកចូលជិតដល់ដំបូលហើយ នៅតែអាចទៅប្រុយយ៉ាងរំភើយ។
ពិតមែនហើយ អ្វីដែលធ្វើឲ្យរថយន្តចាស់១គ្រឿងនេះ អាចបើកបរកាត់ទឹកលិចបែបនេះបាន ដោយមិនរលត់ម៉ាស៊ីន គឺដោយសារតែម្ចាស់ឡាន គាត់បានច្នៃលើកបំពង់អ៊ែរឲ្យផុតពីទឹក។
ក្នុងនោះ អ្នកលេងហ្វេសប៊ុកបានលាន់មាត់ទាំងហួសចិត្តថា៖ «ចុះបើអ៊ែរឡានបងលើកផុតទឹកហើយហ្នឹង វាមានអីទៅរលត់ទៀត ឡានអីក៏ដោយឱ្យតែអ៊ែរផុតពីទឹក គឺវាមិនរលត់ទេ តែបើទឹកចូលអ៊ែរវិញ គឺម៉ាស៊ីនហ្នឹងចប់ហើយ»។ រីឯអ្នកខ្លះទៀត ក៏បានពោលពាក្យបង្អាប់ឡានខ្លួនឯងថា៖ «សូមសរសើរហើយ ឡានឯងវិញ គ្រាន់តែមេឃស្រទំមិនឆេះសោះហ្មង បរទេសកុំចង់ខ្លាំងជាមួយខ្មែរទៅមិនរួចទេ!»៕ ដោយ៖ លឹម ហុង