Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានចិត្ត​ណាស់​! ទោះ​ពិការភាព​មែនពិត តែ​ចិត្ត​វិញ ចៅ គីង្គក់ មិន​ពិការ​ទេ ឃើញ​ប្រជាពលរដ្ឋ​កំពុង​លំបាក ឆ្លៀត​ជួយ​លុយ​ចំនួន​…

​ដូចដែល​បងប្អូន​យើងទាំងអស់គ្នា​បាន​ជ្រាប​ច្បាស់​ហើយ​ថា តំបន់​ស្រុក​មួយចំនួនធំនៅតាម​បណ្តា​ខេត្ត និង​រា​ធ​នី នៅក្នុង​ប្រទេស​កម្ពុជា នៅពេលនេះ​បាននិងកំពុង​រង​ការលិចលង់​យ៉ាងធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់ ទាំង​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ជួប​ការលំបាក​យ៉ាងខ្លាំង ព្រោះតែ​ផ្ទះសម្បែង និង​ស្រែក​ចំការ​របស់​ពួកគាត់ ត្រូវ​ទឹក​ជន់​លិច​គ្មាន​សល់​។​

​តែ​ទោះយ៉ាងណា ជាមួយនឹង​ទុក្ខលំបាក​នៅ​ចំពោះមុខ​នេះ ឃើញថា​ថ្នាក់ដឹកនាំ​របស់​យើង​បាន​កំពុង​យកចិត្ត​ទុក និង​ផ្តល់​ភាពកក់ក្តៅ​បំផុត ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​គ្រប់​ទីកន្លែង​ដោយ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​នៅក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​នេះ​បានឡើយ​។​

​ជាមួយគ្នានេះ​ផងដែរ ក៏មាន​សប្បុរសជន​យ៉ាងច្រើន បាន​ឧបត្ថម្ភ​ជា​ថវិកា និង​ស្បៀងអាហារ​យ៉ាង​អនេក ដើម្បី​ចូលរួមចំណែក​ការលំបាក​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​ធ្វើ​ឲ្យ​បងប្អូន​ខ្មែរ​យើង ពិត​រំភើបចិត្ត​ខ្លាំងណាស់ ពេល​បានឃើញ​ខ្មែរ​យើង​ឥឡូវ ចេះ​ជួយ​គ្នា ចេះ​ស្រឡាញ់គ្នា ក្នុងនាម​ជា​ខ្មែរ​ដូចគ្នា ពេល​ឃើញ​ជួប​ទុក្ខលំបាក​ក្នុង​គ្រោះធម្មជាតិ​បែបនេះ​។​

​យ៉ាងណាមិញ អ្វីដែល​គួរ​ឲ្យ​កោតសរសើរ​ជាខ្លាំង​នោះ គឺ​ក្រោយ​ឃើញ​បងប្រុស​ម្នាក់​ឈ្មោះ ចៅ គីង្គក់ បើទោះជា​គាត់​ពិការភាព​ពិតមែន តែ​បេះដូង​គាត់​មិន​ពិការ​ទេ ដោយ​គាត់​បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ២ ម៉ឺន​រៀល ដើម្បី​ទិញ​ស្អៀ​ង​អាហារ​ដល់​បងប្អូន​រង​គ្រោះ​ដោយសារ​ទឹក​លិចលង់​ផ្ទះសម្បែង​។​

​ជាក់ស្តែង បើ​យោងទៅតាម​ការ​បង្ហោះ​រប​ស់លោក ពេជ្រ ស្រស់ បាន​ឲ្យ​ដឹងថា​៖ «​បងប្រុស​ឈ្មោះ ចៅ គីង្គក់ ពិការភាព​ពិតមែន​ប៉ុន្តែ​បេះដូង​គាត់​មិន​ពិការ​ទេ គាត់​បាន​ឧបត្ថម្ភ​២​ម៉ឺន​រៀល​ដើម្បី​ទិញ​ស្បៀង​ដល់​បងប្អូន​ត្រូវ​ទឹក​ជន់​លិច ខ្ញុំ​ពិតជា​មាន​មោទនភាព ចំពោះ​បេះដូង​បង​ណាស់ ហើយ​ខ្ញុំ នឹង​ឧបត្ថម្ភ​ថវិកា​ជូន​បងប្រុស​20$​វិញ​ដើម្បី​ទុក​ទិញ​អាហារ​។ បុណ្យ​កើតចេញពី​ការលះបង់​និង​ចេតនា​បរិសុទ្ធ​»៕ ដោយ​៖ លឹម ហុង​

×