ព្រៃវែង ៖ នៅព្រឹកថ្ងៃអាទិត្យ ទី ១៨ ខែតុលា ឆ្នាំ២០២០ គណៈពង្រឹងស្រុកកំពង់ត្របែករួមមាន៖ ១. ឯកឧត្តម កឹម ជាតិ និងលោកជំទាវ ភួង ម៉ាឡា ២. លោកឧកញ៉ា ទៀង ថៃ និងលោកជំទាវ បណ្ឌិត វណ្ណ លុយ ៣. លោកជំទាវ កែវ បូរី វង្ស ពិសេន ៤. លោកជំទាវ ឧកញ៉ា ជីប យុទ្ធារី និងឯកឧត្តម រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារបានមូលមតិផ្ដួចផ្ដើមធ្វើកឋិនសាមគ្គី ដង្ហែរទៅកាន់វត្តបុរីសាគរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
នារសៀលថ្ងៃដដែល ក្រុមការងារបានចុះចែកអំណោយដល់ប្រជាពលរដ្ឋ៣២ គ្រួសារដែលជួបគ្រោះទឹកជំនន់ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលអំណោយរួមមាន ទឹកបរិសុទ្ធអេរ៉ូទិច មី ត្រីខ អង្ករ នំស្រួយ សាច់ក្រក និងថវិកា ១០ម៉ឺនរៀល ក្នុង១គ្រួសារ៕ដោយ៖CEN