Tuesday, February 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដាក់​ដឺ​ម៉​ង់​មក​! អា​មួយ លី អ៊ី​វ៉ា​ធី​ណា បើក​ចិត្ត​ហើយ ខ្មៅ​សមាន​ក្រ​មិន​គិត​សំខាន់​ត្រូវចិត្ត ពិសេស​គឺ​កំលោះៗ នៅ​ពោះម៉ាយ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ និយាយ​ដល់​តារាចម្រៀង​ស្រី​កូនកាត់​ខ្មែរ​-​ចិន កញ្ញា លី អ៊ី​វ៉ា​ធី​ណា បើ​ទោះ​បាត់​មុខ​ពី​សង្គម​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​យ៉ាងណាក្តី តែ​កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយភាព​របស់​នាង​ហាក់​មិនមែន​ការប្រែប្រួល​ខ្លាំង​នោះទេ ដោយ​រាល់​បទ​ចម្រៀង​ដ៏​ពីរោះៗ​របស់​នាង គឺ​នៅតែ​ដក់​ជាប់​ក្នុង​ដួងចិត្ត​មហាជន​គ្រប់​ស្រទាប់ ព្រោះតែ​ទឹកដម​សំឡេង​ផ្អែម​ស្រទន់​ដ៏​កម្រ​របស់​នាង ស្តាប់ទៅ​ពីរោះ​ខ្លាំង​មិនចេះ​ជិនណាយ​។​

​យ៉ាងណាមិញ ការ​ឃ្លាតឆ្ងាយ ហាក់​លែង​នឹកនា​ដល់​សិល្បៈ​ទៀត​បើតាម​កញ្ញា លី អ៊ី​វ៉ា​ធី​ណា ផ្ទាល់​បាន​ប្រាប់​ឲ្យ​ដឹងថា ការបាត់​មុខ​ពី​សិល្បៈ​អស់​រយៈពេល​ជាង ៣ ឆ្នាំ មកនេះ គឺ​ដោយសារតែ​កញ្ញា​ជាប់រវល់​ខ្លាំង​ជាមួយ​មុខរបរ​រកស៊ី​ផ្ទាល់ខ្លួន គឺ​បើក​អាហា​រដ្ឋា​ន​ទទួល​ទាំង​ភ្ញៀវ​ខ្មែរ​និង​ចិន​។​

​ដោយឡែក ងា​មក​ក្រ​មើល​ពី​ជីវិត​ឯកជន​វិញ នៅពេល​សួរថា វ័យ​ជ្រេ​ជាង ៣៦ ឆ្នាំ ទៅហើយ តើ​កាលណា​ទើប​សម្រេច​យកប្តី ស្រាប់តែ​ស្រី​ស្អាត​សម្រស់​ចាំ​រាង​តូច​ច្រឡឹង​រូបនេះ បាន​ឆ្លើយ​យ៉ាង​រីករាយ​ថា «​រឿង​ហ្នឹង បង​មិនបាច់​សួរ​ទេ និយាយ​ពី​ថា​ភ្ញៀវ​ចូលមក​តែងតែ​សួរថា កាល​ហែង​យកប្តី​អា​អូន​ក៏​ឆ្លើយថា គូព្រេង​អត់​ទាន់​កើត​!»​។ កញ្ញា​បន្ត​ទាំង​អស់សំណើច​ទៀតថា ពេល​អ៊ី​មួយ​នោះ​សួរថា ហែង​អាយុ​ច្រើន​ហើយ ជាង​៣០​ឆ្នាំ​ហើយ ហែង​កុំ​រើស​ពេក កញ្ញា អ៊ី​វ៉ា​ធី​ណា ក៏បាន​ឆ្លើយថា «​អ៊ី​អើយ ខ្ញុំ​អត់​រើស​ទេ គ្រាន់តែ​ថា​គូព្រេង​អត់​ទាន់​ត្រូវចិត្ត​…»​។​

​តែ​យ៉ាងណា កញ្ញា លី អ៊ី​វ៉ា​ធី​ណា ក៏បាន​លើកឡើងថា គូ​អនាគត​គឺ​យើង​មិនមែន​ចេះតែ​យកៗ​បានទេ គឺ​យើង​ត្រូវតែ​មើល​ឲ្យ​បាន​ដិតដល់​។ ហើយ​បុរស​ដែល​កញ្ញា​ជ្រើសរើស គឺជា​បុរស​ដែល​ត្រូវ​ចេះ​សម្រប​ខ្លួន​យល់​តាមចិត្ត​គ្នា​ទៅវិញ​មក ចេះ​ជួយ​គ្នា​ទាំងសងខាង ពោលគឺ​មានចិត្ត​ទូលាយ​…​។ ប៉ុន្តែ កញ្ញា​ក៏បាន​បង្ហើប​ថា កញ្ញា​ទទួល​ដឺ​ម៉​ង់​តែ​កំលោះៗ​ទេ ចំណែក​ពោះម៉ាយ​សុំ Cancel ហើយ​៕ ដោយ​៖ លឹម ហុង​


spot_img
×