Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​អោយ​ស្រឡាញ់​ណាស់ ប៉ា​!​ប៉ា​! (មានរូប ១៣ សន្លឹក)

​លោកឪពុក​ម្នាក់ តែងតែ​ទៅ​លេង​នឹង​កូនស្រី​រៀង​រាល់​អាទិត្យ ហើយ​គាត់​បាន​យកលុយ 20$ ទៅ​លាក់​តាម​កន្លែង​នានា ក្នុងផ្ទះ​របស់​កូនស្រី​គាត់ ហើយ​ទុកអោយ​នាង​ភ្ញាក់ផ្អើល​។

​ទោះ​វា​ជា​លុយ​តិចតួច​ក៏ពិតមែន​តែ​វា​មាន​អត្ថន័យ​សម្រាប់​សម្ព័ន្ធភាព​គ្រួសារ ហើយ​វា​បាន​បង្កើត​ភាព​កក់ក្ដៅ និង​មនោសញ្ចេតនា​ស្អិតរ​មួ​ត​រវាង​កូន និង​ម្ដាយ​ឪពុក​។ ភាព​ក្រ​ម៉ិច​ក្រ​ម៉ើម​ក្នុងគ្រួសារ វា​ធ្វើអោយ​មនុស្ស​មាន​អារ​ម្មរណ៍​ស្រស់ស្រាយ និង​បើក​ចិត្ត​ទូលាយ​ដាក់គ្នា ព្រោះ​វា​ជា​ច្រកទ្វារ​មួយ​ដែល​បណ្ដាល​អោយ កូន​យល់ថា ពួកគេ​អាច​និង​និយាយ​រឿង​ប្រាប់​ទៅ​ឪពុក​ម្ដាយ ដោយ​មិន​មាន​ការភ័យខ្លាច​ថា និង​ត្រូវ​ការស្ដីបន្ទោស​ដោយ​គ្មាន​ហេតុផល តែ​នឹង​ទទួលបាន​នូវ​ការយល់​ចិត្ត​ហើយ​និង​ដំបូន្មាន​ល្អៗ​ត្រឡប់មកវិញ​។

​ការ​ដែល​ឪពុក​ម្ដាយចិញ្ចឹម​កូន​ដោយ​ការស្រឡាញ់​ពោរពេញ​ដោយ​ភាពកក់ក្ដៅ និង​ជា​ពិសេស​ការ​យល់ចិត្ត​ព្រម​និង​ដំបូន្មាន​ល្អៗ​អោយ​កូន​បាន​យក​ទៅ​គិត ដើម្បី​រៀន​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង នោះ​ហើយ​ជាការ​ចិញ្ចឹម​កូន​អោយ​មាន​ភាពរឹងមាំ អោយ​វា​ចេះរ​ស់​និង​ប្រឈម​មុខ​នូវ​គ្រប់​ឧបសគ្គ​ដោយ​ខ្លួនឯង តែ​ឪពុក​ម្ដាយ​នៅ​ជា​កម្លាំងចិត្ត ហើយ​តម្រង់ផ្លូវ​ពួកគេ​ជា​ដរាប​៕ ក្ខិ​ណី​

 

×