Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវថ្នល់​នៅ​កម្ពុជា​ចំនួន​១២៣​ខ្សែ មាន​ប្រវែង​ចំនួន​៤០០​គីឡូម៉ែត្រ ព្រមទាំង​បណ្ដា​ផ្លូវជាតិ​សំខាន់ៗ​ជាច្រើន​ខ្សែ​ទៀត​រង​ការខូចខាត បង្ក​ជា​ជង្ហុក​ធំៗ ដោយសារ​ជំនន់​ទឹកភ្លៀង​

​បាត់ដំបង ៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា ជំនន់​ទឹកភ្លៀង​រហ័ស​ដ៏​អាក្រក់​នេះ វា​បាន​បង្ក​ផលប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​កម្ពុជា បណ្តាល​ឲ្យ​ផ្លូវថ្នល់​ចំនួន​១២៣​ខ្សែ ស្មើនឹង​៣០៨​កំណាត់ និង​មាន​ប្រវែង​សរុប​ចំនួន​៤០០​គីឡូម៉ែត្រ ក្នុងនោះ​រួមមាន​ផ្លូវជាតិ​លេខ​២,​ផ្លូវជាតិ​លេខ​៣,​ផ្លូវជាតិ​លេខ​៤​និង​ផ្លូវជាតិ​លេខ​៥ ព្រមទាំង​បណ្ដា​ផ្លូវជាតិ​សំខាន់ៗ​ជាច្រើន​ខ្សែ​ទៀត ហើយ​ក្នុងនោះ​ក៏មាន​ផ្លូវដី​ក្រួស​ក្រហម សរុប​ចំនួន​១៤០​គីឡូម៉ែត្រ ក៏ត្រូវ​បានទទួល​រង​នូវ​ការលិចលង់​និង​បំផ្លាញ​ផងដែរ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេសរ​បស់​ក្រសួង ប​ន្ចុះ​ពិនិត្យ​អំពី​ស្ថានភាព​នៃ​ទឹកជំនន់​តាម​បណ្តា​ខេត្ត​មួយចំនួន ដែល​បង្ក​នូវ​ផលប៉ះពាល់​និង​បំផ្លាញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​គឺ​នៅលើ​កំណាត់​ផ្លូវជាតិ​នៅក្នុង​ខេត្តបាត់ដំបង​និង​វត្តមាន​ចូលរួម​ពី​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​មន្ទីរជំនាញ​ផ្ទាល់ រួម​និង​អាជ្ញាធរ​ដែនដី​និង​បណ្ដា​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា​ជំនន់​ទឹកភ្លៀង​រហ័ស​ដ៏​អាក្រក់​នេះ វា​បង្ក​ផលប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​កម្ពុជា បណ្តាល​ឲ្យ​ផ្លូវថ្នល់​ចំនួន​១២៣​ខ្សែ ស្មើ​និង ៣០៨​កំណាត់ និង​មាន​ប្រវែង​សរុប​ចំនួន​៤០០​គីឡូម៉ែត្រ ក្នុងនោះ​រួមមាន​ផ្លូវជាតិ​លេខ​២,​ផ្លូវជាតិ​លេខ​៣,​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​៥ ព្រមទាំង​បណ្ដា​ផ្លូវជាតិ​សំខាន់ៗ​ជាច្រើន​ខ្សែ​ទៀត ហើយ​ក្នុងនោះ​ក៏មាន​ផ្លូវដី​ក្រួស​ក្រហម សរុប​ចំនួន​១៤០​គីឡូម៉ែត្រ ក៏ត្រូវ​បានទទួល​រង​នូវ​ការលិចលង់​និង​បំផ្លាញ​ផងដែរ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ជំរុញ​ឲ្យ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង ត្រូវ​នាំយក​គ្រឿងចក្រ​មក​កាយ​បើកមុខ​ទឹក ដែល​កំពុងតែ​ដក់​ទឹក​ជោកជាំ ថែមទាំង​មាន​ជង្ហុក​ផ្លូវធំៗ អាច​បង្ក​គ្រោះថ្នាក់​ពេលធ្វើ​ចរាចរណ៍ ទៅ​មកលើ​ដងផ្លូវ​ដែល​ស្ថិត​ជាប់​រង្វង់​មូល​យាយ​ទេព ត្រង់ចំណុច​ផ្លូវបំបែក​វៀង​ក្រុង ក្នុង​ខេត្តបាត់ដំបង ឲ្យ​បាន​លឿន ឆាប់​កាន់តែ​ល្អ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​បានល្អ​ប្រសើ​រ​ឡើងវិញ​។​

​ឯកឧត្តម​ទេ​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​ន​និង​ដឹកជញ្ជូន បាន​ចុះ​ចែក​អំណោយ​ជូន​ដល់​ប្រជា​
​ពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់​ចំនួន​២០០​គ្រួសារ​នៅតាម​ដងផ្លូវ​ជាតិ​នៅក្នុង​ឃុំ​អូរ​តា​គី​ដែល​កំពុងតែ​ជម្លៀស​ខ្លួន​មក​រស់នៅ ជា​បណ្តោះអាសន្ន នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ស្ថិតនៅក្នុង​ភូមិសាស្ត្រ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង ផងដែរ​។​

​គួរ​បញ្ជាក់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ជំនន់​ទឹកភ្លៀង​បាន​បន្ត​វាយលុក​យ៉ាងខ្លាំង​នៅ​បណ្តា​ខេត្ត​ជាច្រើន នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​២៥​នាក់ បាត់បង់​អាយុជីវិត និង​បង្ក​មហន្តរាយ​ដល់​ទ្រព្យសម្បត្តិ និង​មនុស្ស​រាប់ពាន់​ម៉ឺន​នាក់​ផ្សេងទៀត ដែល​ត្រូវបាន​ជម្លៀស​ទៅរក​ទីទួល​សុវត្ថិភាព និង​ទី​សុវត្ថិភាព​ហើយ​គ្រោះធម្មជាតិ​នេះ បាន​បង្ក​នូវ​ការខូចខាត​សេដ្ឋកិច្ចកម្ពុជា ដែល​កន្លងមក​កំពុងតែ​ទទួលរង​ពី​ឥទ្ធិពល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ កន្លងមក​នោះ​៕ ដោយ​៖​អ៊ុង​សា​រុំ​

×