អ្នកនាង ខៀវ សានសាណា បើទោះជាបានឈានជើងចូលប្រឡូកសិល្បៈរាងចាស់វស្សាទៅហើយក្តីតែប្រជាប្រិយភាពរបស់អ្នកនាងហាក់ពុំធ្លាក់ស្រុតនោះទេ ដោយនៅតែជាទីចាប់អារម្មណ៍ និងការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ទស្សនិកជនដដែល ព្រោះថាអ្នកនាងពុំត្រឹមតែជាពិធីករដ៏ច្នើមប៉ុណ្ណោះទេ តែក៏អាចនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ និងជាពិសេស បើនិយាយពីសម្រស់វិញ គឺរឹតតែនៅខ្ចីខ្ញិញតែម្តង។
និយាយដល់ជីវិតអាអាពាហ៍ពិពាហ៍វិញ ឃើញថាពិធីការិនីសម្តីផ្អែមនិងមានវោហាសព្ទចាក់ទឹកមិនលិចរូបនេះ បានរៀបការជាមួយស្វាមីជាជនអូស្ត្រាលី អស់រយៈជាង៤ឆ្នាំមកហើយ។ ហើយចំណងអាពាហ៍ពិពាហ៍របស់អ្នកនាងទាំងពីរ គឺទទួលបានកូនប្រុសស្រី២នាក់ដែលពេលនេះធំៗអស់ហើយ និងថែមទាំងមានរូបសម្រស់សុទ្ធតែស្អាតៗគួរឲ្យស្រឡាញ់។
យ៉ាងណាមិញ អ្វីដែលនឹកស្មានមិនដល់ និងគួរឲ្យកោតសរសើរជាខ្លាំងនោះ គឺថាកូនស្រីពៅរបស់អ្នកនាងដែលមានទម្រង់មាត់ជាកូនបរទេសទេ តែកុំស្មានកូនស្រីរបស់អ្នកនាងដែលមានឈ្មោះថា ដុនណា គឺអាចនិយាយខ្មែរបានយ៉ាងច្បាស់ ហើយពុំត្រឹមតែប៉ុណ្ណឹងទេ គឺជាក្មេងស្រីដែលមានភាពវ័យឆ្លាតទៀតផង។
ជាក់ស្តែង ចូលរួមលេងហ្គេមធ្វើតេស្តចង់ដឹងថា កូនកាត់បរទេសរូបនេះ ចេះខ្មែរដល់កម្រិតណា នៅកម្មវិធី 3 Fun គឺកូនស្រី ដូណា អាចយល់ដឹងច្រើនដ៏មិននឹកស្មាន ហើយថែមទាំងអាចពន្យល់ហ្គេមដល់អ្នកម៉ាក់ សានសាណា បានយ៉ាងរលូនតែម្តង៕ ដោយ៖ លឹម ហុង