Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពន្ធ​បន្ត​បើករថយន្ត​តែម្នាក់ឯង អត់​ដឹង​លោក​ប្តី​ស្រវឹង​ជោគជាំ «​ជ្រុះ​» ដី​សោះ ខណៈ​ព្យាយាម​បើកទ្វា​រថយន្ត​រក​ក្អួត​! (​មាន​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​ស្លុតរន្ធត់​មួយ ដែល​បុរស​ស្រវឹង​ម្នាក់ បាន​ធ្លាក់​ចេញពី​រថយន្ត នៅពេលដែល​គាត់​បាន​បើកទ្វា​រថយន្ត​ខាងក្រោយ ដើម្បី​ក្អួត ខណៈដែល​ប្រពន្ធ​គាត់​ជា​អ្នក​កាន់ចង្កូត​ឡាន បានដឹង​ប៉ុន្មាន​នាទី​ក្រោយមក​ប៉ុណ្ណោះ ។​

​យោងតាម​ប៉ូលីស​ចរាចរណ៍ នៅក្នុង​ខេត្ត Jiangsu ប្រទេស​ចិន បុរស​ម្នាក់​បាន​ទៅ​ចូលរួម​ពិធីជប់លៀង​មួយ ជាមួយ​ប្រពន្ធ​របស់គាត់ ។ ជាការ​ពិតណាស់ ស្រា​បៀរ​គឺជា​រឿង​ពិបាក​នឹង​ជៀសវាង​បាន​ណាស់ សម្រាប់​មនុស្ស​ប្រុស​ភាគច្រើន តួយ៉ាង​ដូចជា​បុរសរងគ្រោះ​ម្នាក់នេះ​អីចឹង ។​

​ខណៈពេល​នោះ បុរស​រូបនេះ​បាន​ផឹកស្រា​យ៉ាង​ជោគជាំ ប៉ុន្តែ សំណាង ដែល​បាន​ប្រពន្ធ​របស់គាត់​អាច​បើករថយន្ត ដឹកយក​គាត់​ទៅផ្ទះ​បាន ។ គាត់​ត្រូវបាន​គេ​គ្រា​ដាក់​ឲ្យ​ដេក​នៅ​កៅអី​ក្រោយ​រថយន្ត ខណៈ​ប្រពន្ធ​របស់គាត់​ជា​អ្នកបញ្ជា​រថយន្ត ។ ប៉ុន្តែ នៅតាម​ផ្លូវ គាត់​ក៏មាន​អារម្មណ៍​ចង់​ក្អួត និង​បើកទ្វារ​រថយន្ត ដើម្បី​ក្អួត ប៉ុន្តែ ជា​អកុសល គាត់​ពុំ​អាច​គ្រប់គ្រង​ខ្លួន​បាន គាត់​ក៏បាន​ដាំ​ក្បាល​ធ្លាក់​ពី​រថយន្ត​ទាំង​កម្រោល​តែម្តង ។​

​ទោះយ៉ាងណា ប្រពន្ធ​របស់គាត់​ពុំ​បានដឹង​នោះទេ ដោយសារតែ​ផ្តោត​ការបើកបរ ។ ប៉ុន្តែ ប៉ុន្មាន​វិនាទី​ក្រោយមក នាង​បាន​បើករថយន្ត​ត្រឡប់ក្រោយ​វិញ ដើម្បី​តាមរក​ប្តី បន្ទាប់ពី​ដឹងថា នាង​កំពុងស្ថិត​នៅក្នុង​រថយន្ត​តែម្នាក់ឯង និង​ពុំ​ដឹងថា ប្តី «​ជ្រុះ​» តាម​ថ្នល់​ពី​អង្កាល់ណា​មក​នោះ​!! ៕ ចន្ទី

spot_img
×