ភ្នំពេញ៖ និយាយដល់ឈ្មោះ យាយសួយ បង្គួយអន្ទង់ចឹក នោះពុកម៉ែបងប្អូន និងមហាជនទូទៅនៅក្នុងបណ្តាញសង្គម ប្រាកដណាស់ជាបានស្គាល់ច្បាស់ដូចថ្ងៃហើយ ព្រោះថា ពីមួយថ្ងៃទៅមួយថ្ងៃ យាយសួយ ហាក់កំពុងឡើងកូដខ្លាំងជាមួយភាពជោគជ័យមុខជំនួញលក់ឡេតាមអនឡាញ ដោយសារតែភាពល្បីល្បាញនិយាយលេងសើចកំប្លុកកំប្លែងជាមួយសំឡេងរឌឺនៗម្យ៉ាងគួរឲ្យចង់ស្តាប់ និងពិសេសគឺនិយាយមិនសូវចេះសំចៃមាត់ដាក់ដល់ៗ ឲ្យតែអ្នកលេងហ្វេសប៊ុកណាចេញមករៀងភ្លាវៗ កុំថាឡើយ អ្នកខំមិននៅក្នុងការឡាយលក់ឡេ។
អ្នកលក់ឡេដ៏មានប្រជាប្រិយរូបនេះ ដែលគេផ្តល់រហសនាមថា «យាយសួយ បង្គួយអន្ទង់ចឹក» ថ្មីៗនេះនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ក៏បានបង្ហោះពីសកម្មភាពដ៏ប្រពៃ ដោយរូបនាងបានផ្តួចផ្តើមអ្នកជោគជ័យលើមុខជំនួយអនឡាញអនឡាញជាច្រើននាក់ បានចុះទៅកាន់ខណ្ឌដង្កោ រួមជាមួយស្វាមីរៀងៗខ្លួន ដើម្បីចែកអំណោយទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។
យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍ពីការតុបតែងខ្លួនវិញ យាយសួយ បានធ្វើឲ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ និងលាន់មាត់សរសើរជាខ្លាំង ក្រោយពីបានឃើញបង្ហោះរូបភាពជាច្រើនសន្លឹកគ្រងឈុតអប្សរា ពិតជាស្រស់ស្អាតខ្លាំងមើលមិនចង់ស្គាល់ ដូចក្រមុំ១៨ឆ្នាំអ៊ីចឹង។
ទន្ទឹមនោះផងដែរ អ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើនបានចូល comment ថា៖ «ចុម idol មើលអត់ចង់ស្គាល់, អូនចាំងភ្នែកណាស់យាយស្រួយ ដូចក្រមុំ១៨ឆ្នាំចឹង, ស្អាតម្លេះក្រមុំកូន១, ព្រះនាងម្ចាស់ ( ក្រលៀនខ្មៅ ) ហៅយាយអន្ទង់ចឹក ពេលឡាយមុខប៉ោង ពេលថតមុខ v កាមេរ៉ា2020cute ម្ល៉េះ សុខ ពិសី សុំខ្មាស ថតនៅហាងណា សុំទៅថតដែរ យាយសួយអន្ទង់ចឹក!» ។ រីឯអ្នកខ្លះទៀត ក៏បានលេងសើចថា៖ «ហា៎! យាយសួយ! មើលយូរៗទៅ ដូចព្រហ្មមុខបួន ឬ ប្រាសាទបាយ័ន មិនដឹងថាអប្សរា ឬក៏ព្រះព្រហ្មទេ»៕ ដោយ៖ លឹម ហុង