Tuesday, May 24, 2022

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និង ចែក​អំណោយ​ជូន ប្រជាពលរដ្ឋ​រងគ្រោះ បង្កដោយ​ទឹក ជំនន់​រហ័ស​ចំនួន ២១២​គ្រួសារ​

​ភ្នំពេញ​៖​លោកជំទាវ​ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា ចុះសួរសុខទុក្ខ និង ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​បង្កដោយ​ទឹកជំនន់​រហ័ស​ចំនួន​២១២​គ្រួសារ រស់នៅ​ភូមិ​ចំនួន​៧ ក្នុង​ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ នៅ​ថ្ងៃ​ម្សិលមិញ​នេះ​។​

​គ្រួសារ​រងគ្រោះ​នីមួយៗ​ទទួលបាន​៖ អង្ករ ៣០​គីឡូក្រាម​,​មី ១​កេស​,​ត្រីខ ១០​កំប៉ុង​, ទឹកស៊ីអ៊ីវ ៦​ដប និង​ឃី​ត​១​កញ្ចប់ (​មុង​១,​ភួយ​១, សារុង​១, ក្រមា​១ និង​អាវយឺត​ចំនួន​២)​។​

​ដោយឡែក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២២ ខែតុលា ឆ្នាំ​២០២០​នេះ កាកបាទក្រហមកម្ពុជា បានទទួល​អំណោយ​ពី​សប្បុរជន​ចំនួន​៤ ដូចខាងក្រោម ៖១. ឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា និង​បុគ្គលិក​ស្ថានទូត​រុស្ស៊ី ឧបត្ថម្ភ អង្ករ ២​តោន ទឹក​សុទ្ធ ២១​យួរ និង​មី ៧៥​កេស ។​
២. កាសែត Khmer Times ឧបត្ថម្ភ អង្ករ ៥​តោន ត្រីខ ៥​កេស ទឹកត្រី ៦០​ដប ទឹកស៊ីអ៊ីវ ៦០​ដប និង​មី ១០​កេស​ធំ​។​៣. លោក Steven Lee អគ្គនាយក​ក្រុមហ៊ុន La Vista One Real Estate ឧបត្ថម្ភ​ថវិកា​ចំនួន ៥.០០០​ដុល្លារ (​ប្រាំ​ពាន់​ដុល្លារ​)​។​៤. ក្រុមហ៊ុន One Team United ឧបត្ថម្ភ អង្ករ ១​តោន ៕​ដោយ​៖​ឡេង បញ្ញា​ឬ​ទ្ធិ​