ភ្នំពេញ ៖ ឯកឧត្តម ថេន បញ្ញាធន,ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផែនការនិងមន្ត្រីជំនាញពីក្រសួងផែនការចូលរួមពន្យល់បកស្រាយពីការវិនិយោគ៣ឆ្នាំរំកិលជូនដល់ប្រជាពលរដ្ឋក៍ដូចជាសាធារណជននៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០២០នេះរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៃទីស្តីការណៈរដ្ឋមន្ត្រី។
ថ្លែងក្នុងសន្និសីទសារព័ត៌មានឯកឧត្តម ថេន បញ្ញាធន លើកឡើងថាសន្និសីទនេះមានគោលបង្ហាញជូនសាធារណជនពីការរៀបចំកម្មវិធីវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ននិងទៅអនាគត។ការងារនេះមានសារៈសំខាន់ណាស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។
ឯកឧត្តម អគ្គនាយកផែនការបានបញ្ជាក់ទៀតថាកម្មវិធីនេះគឺដើម្បីសម្រេចឲ្យមានគោលដៅអភិវឌ្ឍឆនាំ២០១៦.២០៣០ ក៍ដូចជាចក្ខុវិស័យរបស់កម្ពុជាដែលក្លាយទៅជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៣០និងជាប្រទេសមានការអភិវឌ្ឍក្នុងឆ្នាំ២០៥០ខាងមុខ។នេះជាការរួមចំណែកក្នុងការរៀបចំចក្ខុវិស័យដែលចូលរួមសម្រេចកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិលនេះ។
ឯកឧត្តម អគ្គនាយកលើកឡើងទៀតថាការណ៍នេះផ្តើមចេញពីយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៦នៃរដ្ឋសភាដែលជាឯកសារដ៍សំខាន់មួយ។ក្រោយពីរៀបចំយុទ្ធសាស្ត្រចតុកោណរួចអនុវត្តឯកសារនេះដោយឆ្លងកាត់គណៈរដ្ឋមន្ត្រី រដ្ឋសភានិងព្រឹទ្ធសភា និងមានព្រះរាជក្រមឡាយព្រះហស្ថលេខាដោយព្រះផង។
ឯកឧត្តមបន្តថាផែនការអភិវឌ្ឍជាតិ(២០១៩.២០៣)នេះគឺជាច្បាប់ដែលត្រូវអនុវត្តនឹងសម្រេចឲ្យបានក្នុងរយៈពេល៥ឆ្នាំ។តួនាទីរបស់ក្រសួង ស្ថាប័ននិមួយៗត្រូវរៀបចំយុទ្ធសាស្ត្ររបស់ខ្លួន។ឯកឧត្តមសូមលើកយកករណីក្រសួងផែនការមកបង្ហាញពីការងាររបស់ខ្លួនដូចជាការធ្វើជំនឿនទូទៅប្រជាជនជាដើម។នៅពេលមានយុទ្ធសាស្ត្ររួចក្រសួង ស្ថាប័នទាំងនោះត្រូវរៀបចំលម្អិតបន្ថែមទៀតទើបឈានដល់ការរៀបចំកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល។
ឯកឧត្តមបន្តថាកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិលនេះចាប់ផ្តើមកំឡុងឆ្នាំ១៩៩៦មក។រហូតមកដល់ពេលនេះជាកម្មវិធីវិនិ យោគសាធារណៈ៣ឆ្នាំរំកិលជាលើកទី២៦។ការរៀបចំដំបូងដោយមានកិច្ចសហការជំនួយពីដៃគូអភិវឌ្ឍពីធនាគារអភិវឌ្ឍអាស៊ី(ADB)។ដែលកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិលដំបូងរៀបចំនៅឆ្នាំ១៩៩៦.១៩៩៨។
ឯកឧត្តមផៃ ស៊ីផានប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់សូមអរគុណដល់រដ្ឋមន្ត្រីក្រសួងផែនការដែលបានអនុញ្ញាតឲ្យមន្ត្រីចំនួន៤រូបចូលរួមបកស្រាយនិងពន្យល់នូវកម្មវិធីវិនិយោគសាធារណ៣ឆ្នាំរំកិលនេះ៕ ដោយ ៖ ឡេង បញ្ញាឬទ្ធិ