Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សោភា ទេពី កាន់តែលេចធ្លោពេលឈានដល់វគ្គ Live Show

spot_img

ភ្នំពេញ-ចាប់តាំងពីថ្ងៃប្រលងដំបូង បេក្ខភាព Cambodian Idol រដូវកាលទី៣ កញ្ញ ញឹម សួនសោភា ទេពី ត្រូវបានគេមើលឃើញថា នាងបានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ នឹងចង់តាមដានទស្សនាមិនឲ្យអាក់អានមួយសប្តាហ៍ឡើយ។

សោភា ទេពី បានបកស្រាយបទចម្រៀងបែបស្រែកៗ ខ្ពស់បានល្អ ធ្វើឲ្យគណៈកម្មការទាំងបួន តែងតែសរសើរមិនដាច់ពីមាត់ ពីមួយវគ្គទៅមួយវគ្គ ព្រោះថា ទឹកដមសំលេងរបស់នាង មិនអាចធ្វើឲ្យគណៈកម្មការ ខកចិត្ត ត្រង់ចំណុចណានោះទេ។ យោងតាមការបកស្រាយបទចម្រៀង ចាប់តាំងពីវគ្គ ជម្រុះដំបូង ហូតឈានដល់វគ្គ ផ្សាយបន្តផ្ទាល់ សោភា ទេពី បកស្រាយ កាន់តែល្អ ចាប់ពីមួយវគ្គទៅមួយវគ្គទៀត។

តាមរយៈ​បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា « បេះដូង ១០០ » បានធ្វើឱ្យ សោភា ទេពី ជាប់​នៅក្នុង​វគ្គ Live Show សម្រាប់​សប្តាហ៍​ទី ១ នេះ​ដោយ​គ្មាន លក្ខខណ្ឌ ពីព្រោះ​នាង​ទទួលបាន​ការសរសើរ​ច្រើន​រួមទាំង​មាន​គាំទ្រ​ច្រើន​ហួស​ពី​ការរំពឹងទុក ៕ ដោយ-គីម ស្រីរ័ត្ន

spot_img
×