ភ្នំពេញ៖ តាមការបកស្រាយរបស់លោក សុខ គា បានឲ្យដឹងថា បន្លែដែលយើងនិយមញាំជាមួយអយស្ទើ ហើយមនុស្សភាគច្រើនហៅក្រៈទុំថេត នោះ តាមការពិតវាមានឈ្មោះខ្មែរថា «ក្ទម្ពទេស» ចំណែកឯពាក្យក្រៈទុំថេត គឺជាភាសាថៃទេ។
តាមរយៈវីដេអូបកស្រាយរបស់លោក សុខ គា បានរៀបរាប់យ៉ាងច្បាស់ថា បន្លែបៃតងដែលយើងគ្រប់គ្នាហៅខុសនោះ គឺមានឈ្មោះខ្មែរថា «ក្ទម្ពទេស» ដោយសាវាមានរូបរាងដូចក្ទម្ពតែមានប្រភពដើមមកពីបរទេស ហើយជាទូទៅបន្លែផ្លែឈើណាដែលមានប្រភពមកពីបរទេស គឺយើងតែងបន្ថែមពាក្យទេសនៅចុងឈ្មោះនៃបន្លែផ្លែឈើនោះដើម្បីជាការសម្គាល់។ ចំណែកឯពាក្យថា «ក្រៈទុំថេត» គឺជាភាសារបស់ថៃ ដោយក្ទម្ព ថៃហៅថា ក្រៈទុំ ចំណែកឯពាក្យថាថេត គឺស្មើនិងប្រទេស ឬទេស។
ដូចច្នេះសូមបងប្អូនខ្មែរដែលយល់ច្រឡំយកភាសាថៃមកហៅបន្លែប្រភេទនេះ សូមហៅជាឈ្មោះខ្មែរវិញ ព្រោះយើងក៏មានឈ្មោះខ្លួនឯងដែរ៕ ដោយ៖ កូលាប ក្រហម