ទោះយ៉ាងណាក៏មិនអាចមិន “សរសើរ” គំនិតកែច្នៃរបស់បុរសរូបនេះ ប៉ុន្តែប្រសិនមានឱកាសអាចទទួលយកសេវាកម្មរបស់គាត់បាន គប្បីរិះគិតឲ្យច្បាស់ ព្រោះវាជា… “កាំបិតមុខ២” ណា៎។
សេវាចម្លែករបស់គាត់គឺជ្រុញធ្វើពីកញ្ចក់ ដោយមានផ្តល់បន្ថែមសេវាបោះពុម្ពឈ្មោះប្រពន្ធ និងរូបថតរបស់គាត់ជាប់នឹង…ជ្រុញ។
តាមគាត់នោះ នេះគឺដើម្បីសម្រាប់អ្នក “ស្រឡាញ់ប្រពន្ធ”… បាត់មុខមិនបាន!។
ជាក់ស្តែងគាត់បានផ្តិតជាប់រូបភរិយាខ្លួនលើជ្រុញ ហើយគាត់ចិញ្ច្រាំៗៗ… ខណៈពេលប្រពន្ធរបស់គាត់សើចរីករាយ។
…ប៉ុន្តែប្រការដែលគាត់នឹកស្មានពុំដល់នោះ គ្រាន់តែពពាយនាយលក់ភ្លាមក៏មានអ្នកកុម្ម៉ង់ទិញ ប៉ុន្តែពុំមែនដោយសារ…ស្រឡាញ់បាត់មុខពុំបាននោះទេ។ អតិថិជនរូបនោះសរសេរថា ៖ តាំងពីរៀបការមក ប្រពន្ធខ្ញុំតែងស្តីបន្ទោស រអ៊ូរទាំបែបនេះ ពេលខឹងម្តងៗ យើងយកវាមកចិញ្ច្រាំៗៗ។
អតិថិជនម្នាក់ទៀតសរសេរថា ៖ ម្យ៉ាងដែរ ប៉ុន្តែពុំដឹងថា វាអាចជួយបង្កើនក្តីស្រឡាញ់ ឬក៏នាំភ្លើងចូលដុត… ផ្ទះ!?។
បុរសខ្លាចប្រពន្ធម្នាក់សរសេរ គាត់នឹកឃើញទង្វើបែបនេះ ប្រហែលកំប្លែងលេងទេមើលទៅ ឬក៏ទិញវាយកមកព្យួរលំអរចង្ក្រានបាយប៉ុណ្ណោះ ព្រោះថា បើហ៊ាន…”កាប់” ប្រាកដជារងទណ្ឌកម្មតបតជាក់ជាពុំខាន។ វាមិនដែល! មិនដែលអាណាយកមុខប្រពន្ធទៅប្រៀបប្រដូច… ជ្រុញនោះ!
តាមអស់លោកអ្នកវិញ តើគំនិត១នេះយ៉ាងម៉េចដែរ!?