ស្ត្រីនៅក្នុងប្រទេសថៃ បានសម្រក់ទឹកភ្នែកគួរឲ្យអាសូរបំផុត នៅក្នុងកម្មវិធីទូរទស្សន៍មួយ ដោយសារតែជំងឺស្បែកដ៏កាចសាហាវរបស់នាង (psoriasis) បានដើមហេតុដែលធ្វើឲ្យនាងត្រូវបាត់បង់ទាំងប្តី និងការងារ ព្រោះតែគេមានការព្រួយបារម្ភថានាងកើតជំងឺអេដស៍ ។
ស្ត្រីអភព្វអាយុ ២៧ ឆ្នាំ ដែលគេគ្រាន់តែស្គាល់មានឈ្មោះថា Arunsri ត្រូវបាននាំទៅបំភ្លឺនៅសប្តាហ៍នេះ ដោយតារាសម្តែងចិត្តធម៌លោក Bhin Bunluerit បន្ទាប់ពីទទួលបានដំណឹងរបស់នាង តាមរយៈការបង្ហោះនៅលើហ្វេសប៊ុក ។
យោងតាមលោក Bhin នោះអ្នកនាង Arunsri បានកំពុងរងទទួលពីជំងឺស្បែកដ៏កម្រ psoriasis អស់រយៈពេល១០ឆ្នាំទៅហើយ ។ ស្ថានភាពរបស់នាង បានវិវត្តន៍កាន់តែធ្ងន់ធ្ងរខ្លាំង បន្ទាប់ពីនាងមានផ្ទៃពោះកូនទី២, The Nation រាយការណ៍ ។
Arunsri និយាយថា៖ «ប្តីរបស់ខ្ញុំបានចាកចោលខ្ញុំ ដោយសារគាត់បានរកឃើញថា ជំងឺរបស់ខ្ញុំពុំអាចទទួលយកបាន ។ ហើយឥឡូនេះ ក្រុមហ៊ុនរបស់ខ្ញុំ ក៏បានផ្អាកការងាររបស់ខ្ញុំទៀតផង បន្ទាប់ពីអតិថិជនជាច្រើនបានយល់ខុសថា ខ្ញុំស្បែករបស់ខ្ញុំបែបនេះជាលទ្ធផលនៃជំងឺអេដស៍ និងបដិសេធទទួលសេវារបស់នាងទៀតឡើយ» ។
នាងបន្តថា៖ «ខ្ញុំចង់បានអ្វីៗល្អប្រសើរវិញ និងទទួលបានការព្យាបាល ដើម្បីខ្ញុំអាចវិលត្រឡប់ទៅធ្វើការងារវិញ ។ ព្រោះសព្វថ្ងៃនេះ ខ្ញុំត្រូវចិញ្ចឹមកូនៗចំនួន ២ នាក់ និងម្តាយរបស់ខ្ញុំម្នាក់ ដែលកំពុងជួយមើលថែកូនៗរបស់ខ្ញុំនៅ Udon Thani» ។
Arunsri ដែលជាមេគ្រួសារសម្រាប់ម្តាយរបស់នាង និងកូនៗរបស់នាង២នាក់ ដែលម្នាក់អាយុ ១២ ឆ្នាំ និងម្នាក់ទៀតអាយុ ៩ ឆ្នាំ ត្រូវបានក្រុមហ៊ុនផ្អាកពីការងារអស់រយៈពេល ៥ ខែ មកហើយ ។
នៅក្នុងកម្មវិធីទូរទស្សន៍នោះផងដែរ Arusri ក៏ទទួលបានប្រាប់ឧបត្ថម្ភចំនួន ៣១៥ ដុល្លារ, គ្រឿងបរិភោគ និងអង្ករពីម្ចាស់ឧបត្ថម្ភកម្មវិធី ។ បន្ថែមពីនេះ លោក Bhin ក៏បានផ្តល់ថវិកាបន្ថែមចំនួន ៤៧០ ដុល្លារ និងទទួចដល់សប្បុរសជនដទៃមេត្តាបរិច្ចាគទានទៅតាមសទ្ធា និងជួយឲ្យស្ថានភាពជំងឺរបស់នាងល្អប្រសើរឡើងវិញផង ៕ ចន្ទី