Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទី​យា​ទ​របស់​ព្យា​ការី Nostradamus បានធ្វើការ​ព្យាករណ៍​គួរ​ឲ្យ​ព្រឺព្រួច​អំពី​កូរ៉េខាងជើង​

spot_img

​គេហទំព័រ Daily Star បាន​ចុះផ្សាយ​ថា ព្យា​ការី​ដែលមាន​ឈ្មោះ Susan De Vere ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជាទី​យា​ទ​របស់​ព្យា​ការី​ល្បីល្បាញ​សញ្ជាតិ​បារាំង Nostradamus បានធ្វើការ​ព្យាករណ៍​គួរ​ឲ្យ​ព្រឺ​ខ្លាច​អំពី​លទ្ធភាព​ផ្ទុះឡើង​នៃ​សង្គ្រាម​ពិភពលោក​មួយ​ទាក់ទង​ដល់​ស្ថាន​ការតានតឹង​នៅ​កូរ៉េខាងជើង​។​

​អ្នកស្រី Susan បាន​ឲ្យ​ដឹងថា ៖ “​ខ្ញុំ​បាន​សម្លឹង​ឃើញ​កងទ័ព​នៅ​ប្រទេស​ជាច្រើន មាន​ចលនា​ការ​មកកាន់​ទីនេះ ហើយ​ពុំមាន​អ្វី​ភ្ញាក់ផ្អើល​ទេ ប្រសិនបើ​ប្រធាន​កូរ៉េខាងជើង​បញ្ចុះបញ្ចូល​បាន​ឲ្យ​ចិន​គាំទ្រ​គាត់​” ។ ព្យា​ការី​រូបនេះ​និយាយ​បន្ថែមថា ៖ កងទ័ព​អាមេរិក នឹង​ចូល​មកដល់​ដែនអាកាស​កូរ៉េខាងត្បូង​។ ហេតុនេះ​កូរ៉េខាងត្បូង​ក៏​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម​។ សង្គ្រាម​នេះ​នឹង​កើតឡើង​យ៉ាង​ប្រថុចញ៉ុច ពុំ​អូសបន្លាយ​ប៉ុន្តែ​ការខាតបង់​ពិតជា​ធំធេង​ណាស់​។

​អ្នកស្រី Susan នៅបាន​ព្យាករណ៍​បន្ថែមទៀត​ក្នុងអំឡុង​ពី​១២​ទៅ​១៨​ខែ​ទៀត នឹងមាន​កាំជ្រួច​២​គ្រាប់​ត្រូវបាន​បាញ់​បង្ហោះ ហើយ​គ្រាប់បែក​បរិ​មា​ណូ​នឹងត្រូវ​បាន​ផ្ទុះ​។​

​ព្យា​ការី Susan ចាត់ទុកថា សង្គ្រាមលោក​នឹង​កើតមាន​បាន ក្នុង​រយៈពេល​យ៉ាងខ្លី តែ​មហន្តរាយ​ពិតជា​ធ្ងន់ធ្ងរ​ណាស់​។ ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ​ពូ​ទីន នឹង​ប្រឹងប្រែង​រារាំង​ប្រ​ធា​ធិបតី​អាមេរិក ដូ​ណា​ល់​ត្រាំ ក្នុង​បញ្ហា​កូរ៉េខាងជើង ដើម្បី​បញ្ចៀស​ការផ្ទុះ​ឡើង​នៃ​សង្គ្រាមយោធា ។ ទោះ​យ៉ាងនេះ​ក្តី​តាម​ព្យា​ការី​ខាងលើ​រឿងនេះ​វា​បានត្រឹមតែ​”​កូរ​បន្ថែម​”​ស្ថានការណ៍​តានតឹង​។​

​គេហទំព័រ​របស់ Alex Noudelman កាលពី​ខែមេសា​កន្លងមក​ក៏បាន​ចុះផ្សាយ​ពី​ព្យា​ការី​ល្បីល្បាញ Nostradamus ដែល​ក្នុង​អតីតកាល​រាប់រយឆ្នាំ​មុននេះ​បាន​ព្យាករណ៍​អំពី​ស្ថានការណ៍​កូរ៉េខាងជើង​នៅ​ឆ្នាំ​២០១៧​នេះ​ថា ៖ “​កូរ៉េខាងជើង​នឹង​ឯកភាពគ្នា​ជាមួយ​កូរ៉េខាងត្បូង ហើយ​Kim Jong-Un នឹង​ទៅកាន់​ប្រទេស​រុស្ស៊ី​” ។​

​តាម​កាសែត Mirro របស់​អង់គ្លេស​ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​២១ ខែមេសា​ថា ៖ “​មនុស្ស​គ្រប់រូប​នឹង​ផ្តល់​ក្តីសង្ឃឹម​របស់ខ្លួន​ទៅលើ​គាត់​ដើម្បី​បញ្ចប់​វា ។ ប៉ុន្តែ​ប្រការ​ផ្ទុយ​នឹង​កើតឡើង ហើយ​គាត់​នឹង​ដឹកនាំ​ទឹកដី​នេះ​ឲ្យ​ធ្លាក់ចុះ រីឯ​ទំនាស់​រវាង​ជើង​និង​ត្បូង​ប្រាកដជា​កើតឡើង​”​។​
តាម​ឯកសារ​ដែល​កត់​ត្រាទុក​សម្តី​របស់​ព្យា​ការី​ល្បីល្បាញ​ម្នាក់ទៀត​ក្នុង​អតីតកាល​គឺ​អ្នកស្រី Vanga ដែល​បាន​ពោល​ប្រយោគ​ខាងលើ​នោះ​ពាក្យ​ថា ជើង​និង​ត្បូង​គឺ​ចង់​និយាយ​ដល់​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង ។​

​ព្យា​ការី​ល្បីល្បាញ​២​រូប​ក្នុង​អតីតកាល​ក៏ដូចជា​អ្នកស្រី Susan បាន​ព្យាករណ៍​ពី​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់រូប​មានការ​តក់ស្លុត​យ៉ាងខ្លាំង​៕​

spot_img
×