ឆ្នាំជូត ៖ រាសីល្អមធ្យម។ ការងារស្ថិរភាព ចង់បានសមិទ្ធផលល្អចាំបាច់ត្រូវម្ចាស់ការជាងនេះទៀត។ រាល់ខ្ទង់វិនិយោគមុនៗបានចាប់ផ្តើមផ្តល់ចំណូល។ មនោសញ្ចេតនាត្រូវបន្ថែមភាពរ៉ូមែនទិចបន្តិចឲ្យមនោសញ្ចេតនាកាន់តែល្អូកល្អឺន។ ទិសនាំលាភទិសខាងលិច តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ ការងារអំណោយផលល្អ ជួបការលំបាកនឹងមានអ្នកជួយជ្រោមជ្រែង គ្រប់យ៉ាងសុទ្ធតែរលូន។ ថ្ងៃនេះអ្នកមានឱកាសល្អដើម្បីវិនិយោគហិរញ្ញវត្ថុ។ មនោសញ្ចេតនា ជាថ្ងៃពោរពេញដោយភាពសោមនស្សរីករាយ និងសុភមង្គល។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីស្រុតចុះ។ ការងារប្រព្រឹត្តទៅជាធម្មតា ទោះបីពុំទាន់មានអ្វីលេចធ្លោ តែអ្នកចាំបាច់ត្រូវបន្តការប្រឹងប្រែង ទើបសម្រេចបានស្នាដៃល្អជាង “ពុំមានឱកាសវិនិយោគ ត្រូវប្រយ័ត្នប្រយែងលង់ទាំងដើមលង់ទាំងចុង។ មនោសញ្ចេតនា អ្នកនៅលីវនៅតែពុំទាន់មានឱកាសផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន គួរប្រមូលផ្តុំកម្លាំងកាយចិត្តទៅក្នុងការងារ។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាងពណ៌លឿង។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំថោះ ៖ រាសីស្រុតចុះ។ ការងារ ចង់ផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន អ្នកត្រូវសកម្ម ម្ចាស់ការជាងនេះទៀត។ មានរឿងត្រូវចំណាយលុយកាក់ច្រើន កុំខ្ចីបុលគេ។ មនោសញ្ចេតនាត្រូវបញ្ចៀសការឈ្លោះប្រកែក កុំឲ្យឥទ្ធិពលដល់មនោសញ្ចេតនា អ្នកទាំង ២។ ទិសនាំលាភទិស ពាយ័ព្យ តំណមទិសឦសាន។ ពណ៌នាំសំណាងពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីឡើងខ្ពស់។ ការងាររីកចម្រើនល្អ ធ្វើការអ្វីក៏ងាយស្រួល។ អាស្រ័យដោយភាពឈ្លាសវៃ មោះមុតរបស់ខ្លួនអ្នកនឹងមានឱកាសរកប្រាក់យ៉ាងល្អ។ មនោសញ្ចេតនា ផ្អែមល្ហែម កក់ក្តៅ។ ទិសនាំលាភទិសខាងជើង តំណមទិសនិរតី។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ការងារ អាស្រ័យដោយមានកិច្ចសហការយ៉ាងល្អជាមួយអ្នករួមការងារ ហេតុនេះគ្រប់យ៉ាងសុទ្ធតែប្រព្រឹត្តទៅដោយជោគជ័យ។ ក្តាប់ឱកាសវិនិយោគបានល្អ ចំណូលមានពេញដៃ។ មនោសញ្ចេតនា ប្រសិនមានរឿងអ្វីក៏ដោយអ្នកគួរចែករំលែកជាមួយគូស្នេហ៍ នោះគឺជាវិធីគោរព និងជឿជាក់លើគ្នា។ ទិសនាំលាភទិសខាងលិច តំណមទិសឦសាន។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំមមី ៖ រាសីស្រុតចុះ។ ការងារមានការប្រែប្រួលមួយចំនួន អាចត្រូវទៅបេសកកម្ម ឬទទួលភារកិច្ចថ្មី គួរត្រៀមស្មារតីប្រឈមកុំអសកម្ម។ ថ្ងៃនេះពុំសមស្របសម្រាប់ការបណ្តាក់ទុនរកស៊ី។ មនោសញ្ចេតនា ងាយមានការសង្ស័យឈ្លោះប្រកែកខឹងគ្នា។ ទិសនាំលាភទិសខាងកើត តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ការងារងាយរងការទិតៀនពីអ្នកដឹកនាំ អ្នករួមការងារមិនគាំទ្រ នាំឲ្យឥទ្ធិពលដល់ការងារ។ វិនិយោគពុំអំណោយផលល្អ ត្រូវរង់ចាំឱកាសថ្មី។ មនោសញ្ចេតនា មិនរីកចម្រើន ហាក់មិនមានភាពសោះអង្គើយដាក់គ្នា។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌ខៀវ, ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីល្អមធ្យម។ ការងារមានឱកាសល្អ តែត្រូវចេះជ្រើសរើសដៃគូសហការឲ្យសមស្រប។ ថ្ងៃនេះពុំល្អសម្រាប់ការវិនិយោគ មិនគួរជំនះធ្វើ។ មនោសញ្ចេតនាល្អក់កករ។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាងពណ៌លឿង, ស។ អ្នកយកអាសាឆ្នាំ រោង៕
ឆ្នាំរកា ៖ រាសីល្អមធ្យម។ ការងារ ត្រូវពង្រីកលក្ខណៈច្នៃប្រឌិតក្នុងការងារ មានឱកាសដាច់ខាតក្តាប់យកឲ្យបាន។ ផ្លូវរកប្រាក់តែមួយគត់គឺត្រូវព្យាយាមម៉ឺងម៉ាត់ធ្វើការងារ។ មនោសញ្ចេតនា អ្នកនៅលីវកុំព្រោះតែខ្លាចភាពឯកោ ដែលប្រញាប់ប្រញាល់មានស្នេហាថ្មី ត្រូវពិចារណាឲ្យល្អិតល្អន់ចាំធ្វើការសម្រេចចិត្ត។ ទិសនាំលាភទិសឦសាន តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌លឿង, ស។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ការងារ មានលំហពង្រីកកិច្ចការ បង្ហាញសមត្ថភាពរបស់ខ្លួន។ ចំណូលស្ថិរភាព ពុំមានលាភចូលបន្ថែម។ មនោសញ្ចេតនា អ្នកនៅលីវ ពុំទាន់មានឱកាសផ្លាស់ប្តូរ ស្ថានភាពបច្ចុប្បន្ន ប្រឹងប្រែងប្រមូលផ្តុំក្នុងការងារ។ ទិសនាំលាភ ទិសខាងកើត តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំកុរ ៖ រាសីស្រុតចុះ។ ការងារ រក្សាបានស្ថិរភាព យកចិត្តទុកដាក់ជ្រើសរើសអ្នកសហការបង្ការមានគូប្រជែងចង់កាច់បំបាក់អ្នក។ ថ្ងៃនេះពុំមានឱកាសទាញលាភចូល។ មនោសញ្ចេតនា អ្នកមានសង្សារ ឬគ្រួសារគួររក្សាគម្លាតឲ្យត្រឹមត្រូវជាមួយមិត្តភក្តិផ្ទុយភេទ បញ្ចៀសការយល់ច្រឡំដែលមិនគួរឲ្យកើតមាន។ ទិសនាំលាភទិសឦសាន តំណមទិសនិរតី។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕