Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​៖ ទីលាន​ហ្វឹកហ្វឺន​នេះ គឺមាន​សារសំខាន់​ណាស់​ក្នុង​ការចូល រួម​ពង្រឹង​វិស័យ​ការពារជាតិ តាមរយៈ​ការពង្រឹង សមត្ថភាព​កងទ័ព​

​កំពង់ឆ្នាំង ៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​កង​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​កង​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បានបង្ហាញ​មោទនភាព និង​ក្ដី​សប្បាយរីករាយ​នៅពេល​ប្រទេស​កម្ពុជា មាន​កន្លែង​ហ្វឹកហ្វឺន​ដ៏​ធំ​ប្រើប្រាស់​ដី​ជាង ៥.០០០​ហិកតា​ត្រៀម​ធ្វើ​ម្ចាស់ ផ្ទះការ​ប្រកួត​កីឡា​ស៉ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​។​

​កន្លែង​ហ្វឹកហ្វឺន​ដែល​ចំណាយ​ថវិកា​រាប់សិប​លាន​ដុល្លារ ជា​ថវិកា​របស់​រដ្ឋ និង​ការចូលរួម​របស់​សប្បុ​រស​ជន​មួយផ្នែក​
​នោះ​គឺ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជ​ម្រា​យ ដែលមាន​ទីតាំងនៅ​ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​

ការបង្ហាញ​ក្ដី​មោទន​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ នេះ ក្នុងឱកាស​ទទួល​ស្វាគមន៍​វត្តមាន​ប្រតិភូ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច​។​

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ទីលាន​ហ្វឹកហ្វឺន​នេះ គឺមាន​សារសំខាន់​ណាស់​ក្នុង​ការចូល រួម​ពង្រឹង​វិស័យ​ការពារជាតិ តាមរយៈ​ការពង្រឹង សមត្ថភាព​កងទ័ព​។ បើ​យើង​និយាយ​អំពី​ការពង្រឹង​សមត្ថភាព​ក​ង​ទ័ព គឺ​ត្រូវ​និយាយ​អំពី​ការហ្វឹកហ្វឺន ដែល​ពឹងផ្អែក​មួយផ្នែកធំ​ទៅលើ​ទីលាន និង​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​ឲ្យ​ការហ្វឹកហ្វឺន​។​

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការរៀបចំ​កសាង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជ​ម្រា​យ​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការត្រៀម​ទទួលភ្ញៀវ ក្នុងការ​ប្រកួត​កីឡា​ស៉ី​ហ្គេម ឆ្នាំ​២០២៣ ក៏ដូចជា​ការប្រកួត​ផ្សេងៗ​ផងដែរ​។ ឯកឧត្តម​បន្តថា ទីលាន​នេះ​មិន​សម្រាប់តែ​ប្រកួត​ក្នុង​លក្ខណៈ​ជាតិ និង​អន្ដរជាតិ​នោះទេ គឺ​នឹង​ក្លាយជា​ទីលាន​សម្រាប់​ហ្វឹកហ្វឺន​ថ្នាក់ជាតិ​របស់​កម្ពុជា​ផងដែរ​។​

​មេបញ្ជាការ​កងទ័ពជើងគោក​រូបនេះ បាន​អះអាង​ទៀតថា មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជ​ម្រា​យ ក៏​ប្រមូលផ្ដុំ​នូវ​ធនធាន​ទាំងអស់​ក្នុង​ការកសាង​តាមបែប​ស្ដង់ដារ​មួយ និង​ប្រមូលផ្ដុំ​ធនធាន​សម្រាប់​ហ្វឹកហ្វឺន​ទាំង​គ្រូ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រឿង​បំពាក់​នៅ​កន្លែង​តែមួយ​។​
​ជា​អ្នក​ផ្ដួចផ្ដើម​ក្នុងការ​កសាង មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជ​ម្រា​យ​នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​គូសបញ្ជាក់ថា ការវិនិយោគ​កសាង​ក​ន្លែ​ង​ហ្វឹកហ្វឺន​នេះ មិនមែន​សម្រាប់​ចំពោះ​មុន​ឡើយ គឺ​សម្រាប់​រយៈពេល​វែង និង​យុទ្ធសាស្ដ្រ​ដ៏​យូរអង្វែង​។​

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បានបង្ហាញ​មោទនភាព និង​ក្ដី​សប្បាយរីករាយ នៅពេល​កងទ័ព​មាន​កន្លែង​ហ្វឹកហ្វឺន​ដ៏​ធំ​មួយ​នេះ​។​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បានបង្ហាញ​នូវ​ក្ដីសប្បាយ​រីករាយ ដោយ​មានការ​ផ្ដល់នូវ​ទំនុកចិត្ត​ពី​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និង​ទំនុកចិត្ត​ពីស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ ព្រមទាំង​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ក៏ដូចជា​មេបញ្ជាការ​គ្រប់​អង្គភាព​ចំណុះ ក្រសួង​ការពារ ជាតិ ដល់​រូប​ឯកឧត្តម ដើម្បី​ដឹកនាំ​ដំណើរការ​សាងសង់​នេះ​។​ឯកឧត្តម នាយ​ឧ​ត្ត​ម សេនីយ៍ ក៏បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ទាំង​ជាតិ ទាំង​អន្ដរជាតិ ដែល​បាន​ជួយ​គាំទ្រ​តាំងពី​ដំណាក់កាល​ចាប់ផ្ដើម ពោល​តាំងពី​ទីតាំង​នេះ​នៅ​ជា​ព្រៃ​នៅឡើយ រហូតមក​មានការ​កែ​ប្រែ​ដូច​សព្វថ្ងៃនេះ ដែល​ដំណើរការ​សាងសង់​គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​នៅ​ឆ្នាំ​២០២២ ខាងមុខនេះ​។​

ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ដឹកនាំ​ប្រតិភូ​ចុះ​ពិនិត្យ​ដំណើរការ​សាងសង់​នេះ បាន​វាយតម្លៃថា ការយក​ថវិកា​របស់​រដ្ឋ​សម្រាប់​ប្រើប្រាស់ ចំណាយ​លើ​ការសាងសង់​នេះ មាន​តម្លាភាព​ត្រឹមត្រូវ​ហើយ​សំណង់​ក៏​ធ្វើឡើង​តាម​ស្ដង់ដារ​កំណត់​ផងដែរ​។​ឯកឧត្តម វ​ង្សី វិស្សុត បានបញ្ជាក់​ថា​រហូត មកដល់ពេលនេះ (​គិត​ចាប់​ពីថ្ងៃ​បើក​ការដ្ឋាន​សាងសង់ រយៈពេល​៤​ឆ្នាំ​) ថវិការដ្ឋ​ប្រមាណ​ជាង​១០​លាន​ដុល្លារ ប៉ុន្ដែ​នៅ​ឆ្នាំ​២០២១ គ្រោង​ចំណាយ​នឹង​ប្រើប្រាស់​ថវិកា​ប្រមាណ​៣​លាន​ដុល្លារ​ទៀត ដើម្បី​នឹង​បញ្ចប់​ការសាងសង់​លើ​ទីលាន​បាញ់​គ្រាប់​ពិត ប៉ុន្ដែ​ចំនួន​ថវិកា​ដើម្បី​បញ្ចប់​ការសាងសង់​ទាំងស្រុង គឺ​ច្រើនជាង​នេះ​។ ឯកឧត្តម​បន្ថែមថា សប្បុរសជន​ជាច្រើន ក៏បាន​ឧបត្ថម្ភ​ថវិកា​ដើម្បី​សាង សង់​មជ្ឈមណ្ឌល​នេះ​ផងដែរ​។​

​គួរ​ជម្រាប​ថា ហេដ្ឋារចនាសម្ព័ន្ធ​រប​ស់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជ​ម្រា​យ ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ​២០១៣ ហើយ​តាម​ផែនការ​ដែល​បាន​គ្រោងទុក ការ​សាង សង់​នេះ​គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​នៅ​ឆ្នាំ​២០២២៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×