ភ្នំពេញ៖ ក្នុងសន្និសីទជាន់ខ្ពស់ក្រោមប្រធានបទ «អនាគតដែលយើងចង់បាន តួនាទីនៃពហុភាគីនិយម ក្នុងពិភពលោកក្រោយជំងឺកូវីដ-១៩» នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា សន្និសីទទាក់ទងនឹងជំងឺកូវីដ-១៩ លើកទី២នេះ ពិតជាប្រធានបទដែលមានសារសំខាន់យ៉ាងខ្លាំងនៅក្នុងពិភពលោកដែលកំពុងវឹកវរនាពេលបច្ចុប្បន្ននេះ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា តើយើងទាំងអស់គ្នាចង់បានអនាគតបែបណា ? ចំពោះយើងភាគច្រើន វាគឺជា សំណួរត្រង់ ដែលមានចម្លើយសាមញ្ញ និងស័ក្តិសមបំផុត។ ស្ថិតនៅក្នុងកាលៈទេសៈធម្មតា យើងទាំងអស់គ្នាចង់បានសន្តិភាព សុវត្ថិភាព សន្តិសុខ វិបុលភាព ពិភពលោកនិងក្នុងវ័យ ជាជីដូន ជីតា ដូចជា រូបខ្ញុំ ដ៏ប្រសើរសម្រាប់ចៅៗរបស់យើង។ តែជាអកុសល យើងមិនបានកំពុងរស់នៅក្នុងស្ថានភាពធម្មតានោះទេ សម្រាប់អ្វីដែលកើតឡើងសព្វថ្ងៃនេះ។
ដូចដែលពិភពលោកបានប្រារព្ធនូវខួបលើកទី៧៥ នៃអង្គការសហប្រជាជាតិ មានកត្តារួមផ្សំជា ច្រើនបានរួមគ្នាដើម្បីសាកល្បង « គោល បំណង – នៃស្ថាប័នពហុភាគឺសកលមួយនេះ។ ជំងឺរាតត្បាតសាកលកូវីដ-១៩ ប្រហែលដូចជាពាក្យចាស់ថា “ចំបើងដែលបំបាក់ខ្នងរបស់សត្វអូដ្ឋ»។ បើខ្ញុំនិយាយទៅ ដូចជាទុទិដ្ឋិនិយមបន្តិច ប៉ុន្តែការពិតគឺនៅត្រង់ថា ស្ថិតក្នុងកាលៈទេសៈធម្មតា ។
នៅពេលប្រព័ន្ធពហុភាគីនិយមកំពុងដំណើរការល្អបំផុត នោះពិភពលោកនឹងមានសាមគ្គីភាព ឆន្ទៈ និងធនធានរួមគ្នា ដើម្បីដោះស្រាយ ការគំរាមកំហែងប្រព័ន្ធសុខាភិបាលមួយនេះ។ ប៉ុន្តែវា មិនមែនដូច្នេះទេ ហើយយើងទាំងអស់គ្នាក៏បានដឹងរឿងនេះដែរ។ ការប្រកួតប្រជែងភូមិសាស្ត្រ នយោបាយដ៏ស្វិតស្វាញ ដែលមានរូបភាពជា សង្គ្រាមត្រជាក់បែបថ្មី បានកំពុងបន្ទុចបង្អាក់ កិច្ចប្រឹងប្រែងក្នុងការដោះស្រាយការរីករាលដាលនៃវីរុសកូរ៉ូណា និងបានកំពុងធ្វើឱ្យសេដ្ឋកិច្ច ពិភពលោកធ្លាក់ដុនដាបកាន់តែធ្ងន់ធ្ងរឡើង។
៧៥ឆ្នាំកន្លងផុតទៅ បន្ទាប់ពីការបំផ្លិចបំផ្លាញនៃសង្គ្រាមលោកលើកទី ២ សហគមន៍អន្តរជាតិ បានតាំងចិត្តប្រឆាំងនឹងសង្គ្រាម និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រឆាំងនឹងច្បាប់សម្រាប់ តែមួយភាគតិច និងលើកកម្ពស់ច្បាប់សម្រាប់ចំនួនភាគច្រើន។ ការអនុវត្តបែបនេះ បានធ្វើឱ្យពហុភាគី និយមត្រូវបានបង្កើតឡើង ដែលមានអង្គការសហប្រជាជាតិ ជាតំណាង។ នៅពេលបច្ចុប្បន្ននេះ សំខាន់ជាងពេលណាៗទាំងអស់ ក្នុងអំឡុងពេល ការរាតត្បាតជាសកលនៃជំងឺកូវីដ- ១៩ ខ្ញុំមិនមានជំនឿថា យើងអាចបោះបង់ចោលកេរ្តិ៍ដំណែលនៃពហុភាគីនិយមនេះ បានទេ។នេះគឺជាពេលវេលា ដ៏សំខាន់ក្នុងការបន្តគាំទ្រ កេរ្តិ៍ដំណែលនេះ ដោយបង្ហាញនូវ សាមគ្គីភាពនិង កិច្ចសហប្រតិបត្តិការ បន្ថែម។
ដូចគ្នានឹងស្ថានភាពរបស់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារជំងឺកូវីដ-១៩ យើងមិនអាច ធ្វើមិនដឹងមិនលឺរចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋមួយចំនួនទៀត ដែលបានទទួលរងផលប៉ះពាល់ពីបាតុភូតធម្មជាតិបានឡើយ។ យើងទាំងអស់គ្នាបានឃើញស្រាប់ហើយពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងររបស់ភ្លៀងធ្លាក់ក្នុងចំនួនច្រើន និងបញ្ហា ទឹកជំនន់ ដែលបណ្តាលឱ្យប៉ះពាល់ ដល់អាយុជីវិតប្រជាជនកម្ពុជានៅទូទាំងប្រទេស ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ បញ្ហា ប្រែប្រួលអាកាសធាតុ គឺមានពិត និងមានគ្រោះថ្នាក់ដូចជាជំងឺកូវីដ-១៩ ដែរ។ គ្មានប្រទេសណា មួយអាចដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនេះបានដោយខ្លួនឯងនោះទេ។ មានពហុភាគី និយមដ៏រឹងមាំ និងមានប្រសិទ្ធិភាពប៉ុណ្ណោះ ទើបយើងអាចសង្ឃឹមយកឈ្នះនូវគ្រោះមហន្តរាយ ធម្មជាតិទាំងនេះបាន។
គោលនយោបាយការបរទេសរបស់កម្ពុជា ត្រូវបានទ្រទ្រង់យ៉ាងរឹងមាំពីស្មារតីដ៏មុះមុតនៃពហុភាគីនិយម។ នៅក្នុងសុន្ទរកថារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំជាន់ខ្ពស់ដើម្បីរំលឹកខួប លើកទី៧៥ នៃការបង្កើតអង្គការសហប្រជាជាតិ ដែលបានធ្វើឡើងកាលពីខែកញ្ញាកន្លងមក សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ កម្ពុជាទទួលស្គាល់តួនាទីស្នូលនៃពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមសកលដ៏ស្មុគស្មាញ ដែលយើងកំពុងប្រឈមមុខសព្វថ្ងៃ ។
បញ្ហាប្រឈមរបស់យើងមានភាពពាក់ព័ន្ធគ្នា និងអាចដោះស្រាយបានតែតាមរយៈការ ធ្វើឱ្យសកម្មឡើងវិញនៃពហុភាគីនិយម។
កាលពីជិត២ឆ្នាំមុន គឺនៅពេលដែលសម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាចិត្តធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ី -អឺរ៉ុប (ASEM13) ដែលគួរតែត្រូវរៀបចំក្នុងឆ្នាំនេះ សម្តេចតេជោ ចង់រួមចំណែកក្នុងមធ្យោបាយច្បាស់លាស់បំផុតតាមតែអាចធ្វើបាន នូវការប្តេជ្ញាចិត្តរបស់កម្ពុជាដើម្បី បន្តជំរុញពហុភាគីនិយម។ ឈរក្នុងលេខរៀងទី២ ធំបន្ទាប់ពីអង្គការសហប្រជាជាតិ ASEM គឺ ជាប្លុកដ៏ធំបំផុតមួយ សម្រាប់ពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហា សកល និងតំបន់ និងការគំរាមកំហែងឆ្លងដែន និងមិនមែនប្រពៃណី ជាច្រើនផ្សេងទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា នៅក្នុងកម្រិតខ្ញុំ ដោយរួមជាមួយនឹងរដ្ឋមន្ត្រីការបរទេស ASEM ទាំងអស់ យើងបានប្រឹងប្រែង រួមគ្នាចេញសេចក្តីថ្លែងការណ៍ថ្នាក់រដ្ឋមន្ត្រីដ៏ម៉ឺងម៉ាត់មួយ ស្តីពីជំងឺកូវដ-១៩ កាលពីខែកញ្ញា កន្លងមក ដែលក្នុងនោះ យើងបានរំលឹកឡើងវិញ ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងចំណោម ដៃ គួASEM ដើម្បីឆ្លើយ តបដោយ សមស្របទៅនឹងបញ្ហា ប្រឈមដែលបណ្តាលមកពីការរាតត្បាតជាសកលនៃជំងឺកូវីដ – ១៩ ដោយរួមបញ្ចូលនូវការបដិសេធមិនទទួលស្គាល់ពីវិសមភាព យេនឌ័រ ដែលកំពុងជួបប្រទះ និងការការពារជនទាំងឡាយណា ដែលស្ថិតក្នុងស្ថានភាពងាយ រងគ្រោះ។
លើសពីនេះ យើងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ដៃគូ ASEM ហើយខ្ញុំសូមដកស្រង់ឃ្លា នោះដូចតទៅ ៖ “ពន្លឿនការស្តារសេដ្ឋកិច្ច-សង្គមប្រកបដោយនិរន្តរភាព ក្រោយវិបត្តិកូវីដ- ១៩ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងកសាងអនាគតមួយដែលមានភាព យុត្តិធម៌ជាងមុន ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ទាំងអស់គ្នា ” ។ តាមទស្សនៈ របស់ខ្ញុំ ការចូលរួមផ្នែកពហុភាគីរបស់ ASEM នឹងនាំទៅរកដំណើរការនៃការស្តារឡើងវិញ កាន់តែឆាប់រហ័ស និងការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់យើង។
ជាចុងក្រោយ វាហាក់ដូចជាមិនយុត្តិធម៌ចំពោះកងកម្លាំងមួកខៀវដ៏ក្លាហានរបស់យើងឡើយ ប្រសិនបើខ្ញុំមិនបានលើកឡើងពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា នៅក្នុងក្របខ័ណ្ឌថែរក្សា សន្តិភាពពហុភាគីរបស់អង្គការសហប្រជាជាតិ (អ.ស.ប) នោះ។ ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពចំនួន ៧.១២៣ នាក់ ដើម្បីចូលរួមក្នុងប្រតិបត្តិការ ថែរក្សាសន្តិភាពរបស់ អ .ស .ប នៅក្នុងប្រទេសចំនួន៩ ដែលហែកហួរដោយសង្គ្រាម ហើយភាគច្រើនគឺនៅក្នុងទ្វីបអាហ្វ្រិក។
លោកជំទាវ Pauline Tarmasis ខ្ញុំជឿជាក់ថា លោកជំទាវបានដឹងហើយថា ស្ត្រីកម្ពុជាជាង ៤០០ នាក់(៤១៩នាក់) បាន និងកំពុងចូល រួម នៅក្នុងបេសកកម្មថែរក្សាសន្តិភាព របស់ អ.ស.ប. ។ ស្ត្រីរក្សា សន្តិភាពរបស់យើង បានបម្រើការ ជាបុគ្គលិកពេទ្យនិងសន្តិសុខ ជាវិស្វករ ស៊ីវិល និងជាអ្នកជំនាញបោសសម្អាតមីន។ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៧ ក្នុងចំណោម១២០ប្រទេស ដែល បញ្ជូនស្ត្រីច្រើនទៅចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់ អ.ស.ប នេះ។ កម្ពុជា បច្ចុប្បន្ន ស្ថិតនៅចំណាត់ថ្នាក់ទី២ក្នុង ចំណោមប្រទេសសមាជិកអាស៊ាន បើនិយាយពីចំនួនចូលរួមរបស់ស្ត្រី។
ជាថ្មីម្តងទៀត នេះគឺជាទិដ្ឋភាពមួយទៀតនៃអនាគតដែលយើងចង់បានសម្រាប់មនុស្សជាតិ៖ សន្តិភាព និង សន្តិសុខ ។ មានសន្តិភាព គឺមានក្តីសង្ឃឹមយ៉ាងធំធេងក្នុង ការសម្រេចបានគោលដៅដ៏ថ្លៃថ្លា ក្រោមរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់ អ.ស.ប.៕ដោយ៖បញ្ញាស័ក្តិ