Sunday, November 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវថ្មើរជើងចតុមុខនៅយប់ថ្ងៃសៅរ៌នេះមានបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្តប្រមាណចំនួន ជាង១០ម៉ឺន៥០០០នាក់ ក្នុងនោះបរទេស ៣០០០នាក់

ភ្នំពេញ៖នាព្រលប់ថ្ងៃសៅរ៍ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) នៅក្នុងសប្តាហ៍ទី៤៣នេះ មានរៀបចំកម្មវិធី ជជែកលើវិថីទេសចរណ៍ ប្រធានបទទេសចរណ៍-កីឡា ទេសចរណ៍-ភាពយន្ត នៅមុខវត្តឧណ្ណាលោម ក្នុងនោះមានបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្តប្រមាណចំនួន ១០៥,០០០នាក់ ក្នុងនោះបរទេស ៣,០០០នាក់ ។ មន្ត្រីខាងទេសចរណ៌បានបញ្ជាក់ថាតាមការពិនិត្យមើលជាក់ស្តែងវិថីថ្មើរជើងចតុមុខនេះត្រូវបានមហាជនមានការគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ ជាពិសេសដោយសារតែរដ្ឋបាលរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ រក្សាបាននូវសន្តិសុខ សណ្តាប់សុវត្ថិភាពសង្គម និងបរិស្ថាន អនាម័យស្អាតជាប់ជាប្រចាំ ។ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍។
ទន្ទឹមនឹងនោះ រដ្ឋបាលរាជធានីភ្នំពេញដែលដឹកនាំដោយឯកឧត្ដមឃូង ស្រេង អភិបាលរាជធានីភ្នំពេញបានដាក់បញ្ចូលនូវទីតាំងសប្បាយភាពជាច្រើនកន្លែង និងមានការរៀបចំឲ្យមានការលក់ដូរចំណីអាហារសម្រាប់បងប្អូនដែលបានអញ្ជើញមកដើរលេងកម្សាន្ត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×