Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម​៖ គម្រោង​អចលនទ្រព្យ​នៅតាម​ឆ្នេរ​បង្កើន​ដើមទុន​វិនិយោគ​

​ដា​ណាំង​៖ គម្រោង​អចលនទ្រព្យ​នៅតាម​ឆ្នេរសមុទ្រ​នៅ​ដា​ណាំង​ប្រទេស​វៀតណាម ត្រូវ​បានផ្តល់​ការយល់ព្រម​ពី​អាជ្ញាធរ​ទីក្រុង​ណាំង ដើម្បី​បង្កើន​តម្លៃ​វិនិយោគ​របស់ខ្លួន​ពី ៣៨០ ពាន់​លាន​ដុង (១៧ លាន​ដុល្លារ​អាមេរិក​) ដល់​ចំនួន ២,២​ទ្រី​លាន​ដុង​ឬ​ប្រមាណ ៩៤,៥​លាន​ដុល្លារ​អាមេរិក​។​

​នាយកដ្ឋាន​ផែនការ​និង​វិនិយោគ​ទីក្រុង បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​វៀតណាម​ក្នុងស្រុក​ថា គម្រោង​នេះ នឹងត្រូវ​អភិវឌ្ឍន៍ ដោយ​ក្រុមហ៊ុន ណាំ​ប៉ា​ស្តា​រី​សត​និង​វីឡា ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​វិនិយោគ​នៅ​ឆ្នាំ ២០០៨ នឹង​បង្កើន​ចំនួន​វីឡា​ប្រណីត​ពី ៤៧ ដល់ ៨៦ និង​សាងសង់​អគារ​ថ្មី​ចំនួន ៥០ ។ អា​ផាត​មិន​ប្រណីត ខណៈពេលដែល​សណ្ឋាគារ​កម្ពស់ ១៨ ជាន់​នឹង​ត្រូវបាន​សាងសង់ឡើង​ដោយមាន ១៥៧ បន្ទប់​ជំនួស ១០០ ដែល​ត្រូវបាន​ចុះបញ្ជី​ក្នុង​អាជ្ញាប័ណ្ណ​វិនិយោគ​ដំបូង​។ នាយកដ្ឋាន​បាន​និយាយថា​គម្រោង​នេះ​នឹង​ត្រូវបាន​សាងសង់​នៅលើ​ផ្ទៃដី ១៥ ហិកតា​នៅ​តំបន់ឆ្នេរ Ngũ Hành Sơn (​ង៉ុ​ង​ហ៊ិ​ន​សឺ​ន​) ដែល​នឹង​សម្ពោធ​ដា​កើ​ឲ្យ​ដំណើរការ​នៅ​ត្រីមាស​ទី ៣ ឆ្នាំ ២០២១ ។

​យោងតាម​នាយកដ្ឋាន​នេះ ក្រុមហ៊ុន​ចំនួន​ពីរ​គឺ​ក្រុមហ៊ុន Manwell Global Limited និង​ក្រុមហ៊ុន Bella Pacific ដែល​មកពី​កោះ​វឺ​ដ្យី​ន​អង់គ្លេស​នឹងចូលរួម​វិភាគទាន​ចំនួន ១៨,៩ លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍ​គម្រោង​នេះ​។

​របាយការណ៍​ពី​សមាគម​អចលនទ្រព្យ​របស់​ទីក្រុង​ដា​ណាំង​បានបង្ហាញ​ឱ្យដឹងថា​ទីក្រុង​ឆ្នេរ​ឥឡូវនេះ​មាន ២៨,៦០០ បន្ទប់​ស្មើនឹង ១០ ដង​ច្រើនជាង​ឆ្នាំ ២០០៧ ។

​នៅ​ពាក់កណ្តាល​ខែតុលា​ក្រុមហ៊ុន BRG Group ក្នុងស្រុក​បានចាប់ផ្តើម​សាងសង់​រមណីយដ្ឋាន​វាយ​កូន​ហ្គោល BRG-Nẵng មាន​កម្ពស់ ៣៦ ជាន់ ជាមួយនឹង​ការវិនិយោគ​សរុប ៧១ លាន​ដុល្លារ នៅក្នុង​ស្រុក​​ង្វៀន​សាង​។ គេ​រំពឹងថា​គម្រោង​នេះ​នឹង​បន្ថែម​បន្ទប់​ចំនួន ៥០០ បន្ថែមទៀត​ដល់​ឧស្សាហកម្ម​ទេសចរណ៍​ក្នុង​ទីក្រុង​។ – VNS

×