ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាសរុបចំនួន ៣០៧,៧២០ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដោយឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង តំណាងស្ថាប័នទទួលជំនួយ ចំនួនពីរសម្រាប់អនុវត្តគម្រោង នាស្ថានទូតជប៉ុន។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
បានមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុនបាននិងកំពុងផ្តល់ជំនួយឥតសំណងគូសាណូណិនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩១ ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក រដ្ឋាភិបាលនានា ក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។ គូសាណូណិ មានន័យថា “ឬសស្មៅ” ក្នុងភាសា ជប៉ុន ហើយក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ស្ថានទូតជប៉ុនបានអនុវត្តជាង ៧០០គម្រោង នៅទូ ទាំងប្រទេសកម្ពុជា តាមរយៈគ្រោងការណ៍ជំនួយឥតសំណងគូសាណូណិ។ យើងមានសេចក្តីសោមនស្សរីករាយដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់គុណភាព ជីវភាពរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន។
ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី បានថ្លែងណែនាំគម្រោង ដែលយើងបានចុះហត្ថលេខានាថ្ងៃនេះ។
សម្រាប់គម្រោងទី១ ដែលនឹងអនុវត្តដោយរដ្ឋាករទឹកខេត្តស្វាយរៀង រដ្ឋាភិបាលជប៉ុនផ្តល់ថវិកា ចំនួន ១៣៤,៩៦៩ ដុល្លារអាមេរិក (មួយរយសាមសិបបួនពាន់ប្រាំបួនរយកៅសិបប្រាំមួយដុល្លារ១២,០០០នាក់
អាមេរិក) ដើម្បីតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តស្វាយរៀង។ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ គម្រោង នេះនឹងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាតដែលមានតម្លៃសមរម្យដល់ប្រជាជនជាង ក្នុងភូមិចំនួន៩។ គម្រោងនេះនឹងកែលម្អអនាម័យ ក៏ដូចជាលើកកម្ពស់គុណភាពជីវិតប្រជាជនក្នុងតំបន់គោលដៅ។
សម្រាប់គម្រោងទី២ ដែលនឹងអនុវត្តដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង រដ្ឋាភិបាល ជប៉ុនផ្តល់ថវិកាចំនួន ១៧២,៧៥១ ដុល្លារអាមេរិក (មួយរយជិតសិបពីរពាន់ប្រាំពីររយហាសិបមួយ ដុល្លារអាមេរិក) សម្រាប់ការសាងសង់ និងបំពាក់គ្រឿងសង្ហារឹមអគារសិក្សាមួយខ្នងមានចំនួន ៦បន្ទប់ និងបង្គន់អនាម័យចំនួន ៥បន្ទប់។ បរិក្ខារសាលាថ្មីៗទាំងនេះ នឹងផ្តល់នូវបរិយាកាសសិក្សាប្រកបដោយ សុវត្ថិភាព និងផាសុកភាពជាងមុន ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សសរុបប្រមាណ ៥៨០នាក់ និងគ្រូបង្រៀនចំនួន ២០នាក់។
ឯកឧត្តមឯកអគ្គរាជទូត មានសេចក្តីសោមនស្សរីករាយ ដោយបានសង្កេតឃើញការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេស កម្ពុជានាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ខ្ញុំក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមជាច្រើន ដែល ដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន។ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈគ្រោង ការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំង “គូសាណូណិ” ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

















