ពិតមែនហើយ ក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ (Valentine’s Day) នឹងចូលមកដល់នៅថ្ងៃ ១៤ កុម្ភៈ នោះមិត្តប្រុសជាច្រើន បាននិងកំពុងរិះគិតថានឹងទិញកាដូពិសេសអ្វីទៅ… ដើម្បីជូនមិត្តស្រីជាទីស្រលាញ់របស់ពួកគេ ។ ប៉ុន្តែ នារីដ៏ស្រស់ស្អាតម្នាក់នេះវិញ បានធ្វើឲ្យមិត្តប្រុសរបស់នាង ក៏ដូចជាមិត្តៗភក្តិរបស់គាត់ ភ្ញាក់ផ្អើលជាខ្លាំង ជាមួយកាដូផ្កាកុលាប១បាច់ដ៏មានតម្លៃ ។
យោងតាមការផុសនៅលើគណនីហ្វេសប៊ុករបស់ខ្លួន នាង Pilaslak Puenchoke អាយុ ២០ ឆ្នាំ ជានិស្សិតសកលវិទ្យាល័យម្នាក់នៅក្នុងប្រទេសថៃ បានជូនកាដូមិត្តប្រុសក្នុងថ្ងៃខួបកំណើតរបស់គាត់ ជាមួយបាច់ផ្កាដ៏ស្រស់ស្អាត និងមានតម្លៃបំផុត ដែលត្រូវបានបង្កើតឡើងលុយសុទ្ធមាន ១០០ ពាន់បាត (ស្មើនឹង ៣១៦៦ ដុល្លារអាមេរិក) ។
Pilaslak បានឲ្យដឹងថា លុយទាំងអស់នោះ គឺជាចំណូលដែលនាងរកបានពីការលក់ផលិតផលកែសម្ផស្សនៅលើអនឡាញ និងធ្វើជាកាដូផ្កា១បាច់នេះ ជូនមិត្តប្រុសសរុបទាំងថ្ងៃ «ខួបកំណើត និងថ្ងៃ Valentine’s Day» របស់គាត់តែម្តង ៕ ចន្ទី