Tuesday, March 21, 2023

ជន​រំលោភ​បូក ៤​នាក់ ត្រូវ​តុលាកា​របង់​ក្លា​ដេស​កាត់ទោស​ប្រហារជីវិត​

spot_img

​កម្មករ​ដឹកជញ្ជូន​ចំនួន ៤​នាក់ ត្រូវបាន​តុលាការ​ប្រទេស​បង់​ក្លា​ដេស​កាត់ទោស​ប្រហារជីវិត ពីបទ​​រំលោភ​បូក និង​សម្លាប់​និសិត្ស​ម្នាក់​នៅ​លើ​រថយន្តក្រុង​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​ទីភ្នាក់ងារ​​សារព៌តមាន Xinhua នៅ​ថ្ងៃ​អង្គារ​នេះ​។​

​ចំនែក​អ្នកគ្រប់គ្រង​រថយន្ត​ម្នាក់​ក៏​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​ចំនួន ៧​ឆ្នាំ​ផង​ដែរ និង​ពិន័យ​ជា​ប្រាប់ ១.២០០​ដុល្លា​។​

​អ្នក​តាមដាន​ដែល​នៅ​ខាងក្រៅ​តុលាការ បាន​សំដែង​ការ​សាទរ​ក្រោយពេល​ចៅ​ក្រោម Abul Mansur Ahmed ប្រកាស​សាលដីការ​កាត់ទោស​ប្រហារជីវិត​ជនល្មើស​ទាំង​នោះ​។​

​សូម​រំលឹក​ថា និស្សិត​ច្បាប់​ម្នាក់​ឈ្មោះ Sultana Rupa ត្រូវបាន​ជន​ខាងលើ​រំលោភ​បូក និង​សម្លាប់​​ចោល​នៅ​លើ​រថយន្តក្រុង​ដែល​កំពុង​បើក កាលពី​ខែ​សីហា ឆ្នាំមុន​។ ករណី​នេះ​បាន​ធ្វើឲ្យ​មាន​ការផ្ទុះ​កំហឹង​ទូទាំងប្រទេស​៕ សុភ័ក្ត្រ

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២