Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាំថ្លៃពេក មិនហ៊ានទិញលេប គ្រូអាមេរិចម្នាក់ស្លាប់ដោយជំងឺផ្តាសាយធំ

អ្នកគ្រូបង្រៀនអាមេរិចម្នាក់ បានស្លាប់ដោយសារជំងឺផ្តាសាយធំ ក្រោយពេលសម្រេចចិត្តមិនទិញថ្នាំលេបតាមវេជ្ជបញ្ជា ដោយសារតែវាមានតម្លៃថ្លៃពេក។ នេះបើតាមប្តីរបស់គាត់ប្រាប់បណ្តាញសារព័ត៌មានអាមេរិច។

Heather Holland អាយុ ៣៨ឆ្នាំ ជាគ្រូបង្រៀននៅសាលាមួយក្នុងរដ្ឋតិចសាស។ គាត់បានស្លាប់ កាលពីថ្ងៃអាទិត្យមុន ដោយបន្សល់ទុកកូន ២នាក់ និងប្តីគាត់។

ប្តីរបស់គាត់ បានទិញថ្នាំព្យាបាលផ្តាសាយធំឈ្មោះ Tamiflu ចំនួន ១១៦ដុល្លាក្នុងមួយថ្ងៃ មុនពេលគាត់ទៅមន្ទីរពេទ្យប៉ុន្តែអ្វីៗបានហួសពេលទៅហើយ។

ប្តីគាត់ថ្លែងប្រាប់សារព៌តមាន Wall Street Journal ដូច្នេះថា បំពងករបស់ប្រពន្ធគាត់រមាស់ និងក្រហាយ នៅពេលកើតផ្តាសាយធំដំបូង ហើយបន្ទាប់ពីមួយសប្តាហ៏ អាការៈរបស់គាត់កាន់តែធ្ងន់ធ្ងរខ្លាំងឡើងៗ។

វេជ្ជបណ្ឌិតបានចេញវេជ្ជបញ្ជឲ្យគាត ប៉ុន្តែគាត់សម្រេចចិត្តមិនទិញថ្នាំតាមនោះ ដោយសារតម្លៃវាថ្លៃពេក៕ សុភ័ក្ត្រ

×