សារព័ត៌មាន Sinchew Daily បានរាយការណ៍ពីករណីដ៏ចម្លែករបស់បុរសជនជាតិជប៉ុនម្នាក់ ដែលមិនបានប្រើប្រាស់លុយផ្ទាល់ខ្លួនសូម្បីតែមួយសេន ក្នុងរយៈពេល ៣៦ ឆ្នាំ មកនេះ។
ពិតណាស់ អ្នកប្រាកដជាឆ្ងល់ថាតើគាត់ធ្វើយ៉ាងម៉េចទៅ ទើបអាចរស់បានមកទល់សព្វថ្ងៃនេះ? ដើម្បីបកស្រាយពីរឿងនេះ លោក Kiriya Hiroshi អាយុ ៧១ ឆ្នាំ បានចែករំលែកឲ្យដឹងថា គាត់បានចាប់ផ្តើមវិនិយោគនៅក្នុងស្តុក នៅពេលគាត់មានអាយុ ៣៥ ឆ្នាំ។
ដូច្នេះ នៅក្នុងទីផ្សារភាគហ៊ុនជប៉ុន មានប្រព័ន្ធជាក់លាក់មួយ ដែលអ្នកវិនិយោគដែលដាក់ចំនួនទឹកប្រាក់ជាក់លាក់ នឹងអាចទទួលបានប័ណ្ណទូទាត់ជាច្រើនដែលជាទម្រង់នៃរង្វាន់។ តម្លៃទីផ្សារនៃភាគហ៊ុនដែលគាត់មានឥឡូវនេះ មានតម្លៃ ៣០០ លានយ៉េន (ជិត ៣ លានដុល្លារអាមេរិក) ។
បច្ចុប្បន្ន លោក Kiriya Hiroshi មានការវិនិយោគនៅក្នុងក្រុមហ៊ុនជាង ៩០០ ហើយក្រុមហ៊ុនទាំងនោះបានផ្តល់ឱ្យគាត់ នូវចំណែកត្រឹមត្រូវនៃប័ណ្ណទូទាត់ជារៀងរាល់ឆ្នាំ។
នៅក្នុងកម្មវិធីបង្ហាញការពិតមួយ គាត់បាននិយាយថា គាត់នឹងប្រើប័ណ្ណគូប៉ុងទាំងនោះជាថ្នូរនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃដូចជា៖ អង្ករប្រេង អំបិល សម្លៀកបំពាក់ ស្បែកជើង និងសូម្បីតែកង់!។
លោក Kiriya Hiroshi បន្តថា គាត់រក្សាថវិការបស់គាត់យ៉ាងតឹងរឹង ហើយមិនចំណាយលើរបស់ដែលចំណាយច្រើនជាងតម្លៃប័ណ្ណទូទាត់របស់គាត់ឡើយ។ ដូចជាសម្រាប់ការដឹកជញ្ជូន គឺគាត់ជិះកង់ជុំវិញប្រសើរជាង។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺថាកាបូបរបស់គាត់មិនមែនជាកាបូបធម្មតាទេ ព្រោះថាគាត់មិនមានកាត ឬសាច់ប្រាក់នៅក្នុងនោះទេ ប៉ុន្តែជាជង់ប័ណ្ណតែម្តង!៕ ដោយ៖ លឹម ហុង