កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Fruit Mold ដែលមានស្នាក់ការនៅទីក្រុងស៊ូគូ ខេត្តជៀងស៊ូ ប្រទេសចិន បានចាប់ផ្តើមដាក់បង្ហាញពីផលិតផលដែលមានរាងរៅ ដ៏ចម្លែក ប្លែកអារម្មណ៍ ជាអាទិ៍ ៖ ផ្លែសារី រូបកូនក្មេង ឪឡឹករូបបេះដូង ផ្លែប៉ោម៤ជ្រុង…។ល។
តាមនោះផលិតផលរបស់ក្រុមហ៊ុន ពុំត្រឹមតែ “ល្អគន់” ទេ តែគុណភាពរបស់វាក៏ត្រូវបានលើកកម្ពស់ ៖ ផ្អែម សាច់ហាប់ ទឹកច្រើន…។
ឥឡូវក្រុមហ៊ុនប្រកាសថា អតិថិជនអាចបញ្ជូនរូបតាម Website របស់ក្រុមហ៊ុន ដែលខ្លួនចង់បាន ហើយ 3-4 ខែក្រោយ នោះផលិតផលតាមទម្រង់រូបនេះនឹងត្រូវបានផ្តល់ឲ្យ។
នេះជាសេវាកម្មថ្មីស្រឡាង ហើយពិភពលោកកំពុងតែផ្អើលនាំគ្នាតាមដាន និងកុម្ម៉ង់ទិញ។
ប្រិយមិត្តទស្សនារូបភាពខ្លះៗ