Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ តាម​រថយន្ត​ដឹកជញ្ជូន អំឡុងពេល​ឈប់សម្រាក ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ត្រូវគោរព តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​

​ភ្នំពេញ​៖ សេចក្ដីណែនាំ​ដល់ សមាគម​ដឹកជញ្ជូន​អ្នកដំណើរ ម្ចាស់​ក្រុមហ៊ុន ម្ចាស់​យានយន្ត​ធ្វើ​អជីវ​កម្ម​ដឹកជញ្ជូន​អ្នកដំណើរ អ្នកបើកបរ និង​អ្នក​បម្រើភ្ញៀវ​លើ​រថយន្ត​ដឹក​អ្នកដំណើរ ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងអស់ ស្ដីពី វិធានការ​ការការពា​រ​ជំងឺ​កូ​វីដ​-១៩ អំឡុងពេល​ឈប់សម្រាក ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ចាប់ពី​ថ្ងៃទី ២៩ តុលា ដល់ ០១ វិច្ឆិកា ២០២០​។​

​បើតាម​សេចក្តីណែនាំ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ស្តីពី​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ អំឡុងពេល​ឈប់សម្រាក ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ចាប់ពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​យោងតាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ធ្វើ​ការណែនាំ​ដល់ សមាគម​ដឹកជញ្ជូន​អ្នកដំណើរ ម្ចាស់​ក្រុមហ៊ុន ម្ចាស់​យានយន្ត​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​អ្នកដំណើរ អ្នកបើកបរ និង​អ្នក​បម្រើភ្ញៀវ​លើ​រថយន្ត​ដឹក​អ្នកដំណើរ ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងអស់ សូម​គោរព និង​អនុវត្ត​ឱ្យ បាន​ខ្ជាប់ខ្ជួន​ទៅតាម​គោលការណ៍​ណែនាំ និង​វិធានការ​ការពារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ដូចខាងក្រោម​នេះ​៖ ជៀសវាង​ប្រើប្រាស់​មធ្យោបាយ​សាធារណៈ ដែលមាន​ផ្ទុក​មនុស្ស​ច្រើនៈ បើ​ចាំបាច់​ត្រូវធ្វើ​ដំណើរ​តាម​មធ្យោបាយ​សាធារណ លោកអ្នក​ត្រូវ​ពាក់​ម៉ាស់​ជានិច្ច រក្សា​គម្លាត ពី​ម្នាក់​ទៅ​ម្នាក់​ឱ្យបាន​យ៉ាងតិច​មួយ​ម៉ែត្រ​កន្លះ និង​ត្រូវ​យកតាម​ខ្លួន​នូវ​ទឹក​អាល់កុល ឬ​ទឹក​ជែ​ល​សម្រាប់​លាងដៃ – ជៀសវាង​ការធ្វើដំណើរ ប្រសិនបើ​មាន​អាកា​រៈ​ក្តៅខ្លួន ក្អក ឬ​ពិបាក​ដកដង្ហើម ឬ​មាន​បញ្ហា​សុខភាព​។​

​សម្រាប់​អ្នកបើកបរ​ត្រូវ​៖ បើក​បង្អួច​រថយន្ត​ឱ្យមាន​ខ្យល់​ចេញចូល ជៀសវាង​ការប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក ឱ្យ​អ្នកដំណើរ​ពាក់​ម៉ាស់ ឬ​ក្រមា​ខ្ទប់មាត់​និង​ច្រមុះ ដើម្បី​ជៀសវាង​ការចម្លង​ជាយថាហេតុ​នៃ​ជំងឺ​ផ្តាសាយ​ផ្សេងៗ រួមទាំង​ជំងឺ​កូ​វីដ​-១៩ ផងដែរ​។​

​ត្រូវ​សម្អាត​រថយន្ត​ជាប្រចាំ​ដោយ​ប្រើ​ទឹកសាប៊ូ ជូត​អាល់កុល​នៅតាម​ធ្លាក់​កៅអី និង​កន្លែង​ដែល​មនុ​ស្សបាន​ប៉ះពាល់ ម្ចាស់​រថយន្ត ត្រូវមាន​ទឹក​អាល់កុល​ឬ​ដែល​លាងដៃ ដើម្បីឱ្យ​អ្នកដំណើរ​លាង​សម្អាត​ដៃ​។​

​មុនពេល​ឡើង​រថយន្ត​៖​ចំពោះ​អ្នកបើកបរ​រថយន្ត បើ​មាន​រោគសញ្ញា​ដូចជា គ្រុនក្តៅ ផ្តាសាយ ឈឺបំពង់ក ពិបាក ដកដង្ហើម ត្រូវ​ផ្អាក​បើកបរ​ជា​បណ្តោះអាសន្ន និង​ត្រូវ​ទៅ​មន្ទីរពេទ្យ​រដ្ឋ ដើម្បី​ពិនិត្យ​សុខភាព​។ អ្នកបើកបរ​មាន​ហានិភ័យ​ខ្ពស់ ដោយសារ​មានការ​ជួប​ជាមួយ​មនុស្ស​ច្រើន ដូច្នេះ​ត្រូវ​ចេះ ការពារ​ខ្លួន ពី​ការ​ចម្លងជំងឺ​កូ​វីដ​-១៩ និង​មេរោគ​ផ្សេងៗ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×