ស្ត្រីជាម្តាយម្នាក់ នៅក្នុងប្រទេសហ្វីលីពីន ថ្មីៗនេះបានចូលហ្វេសប៊ុក ចែករំលែកពីវិធីដែលកូនស្រីរបស់ខ្លួនស្ទើរតែចងកសម្លាប់ខ្លួនបានសម្រេច បន្ទាប់ពីធ្វើត្រាប់តាមវីដេអូដែលនាងបានឃើញនៅលើ Tik Tok។
នៅក្នុងការបង្ហោះ ស្ត្រីឈ្មោះ Mara Ordinario បានចែករំលែកអំពីរបៀបដែលកូនស្រីអាយុ ៤ ឆ្នាំ របស់នាង ឈ្មោះ Freya បានមើលវីដេអូកូនក្មេងម្នាក់ចងកសម្លាប់ខ្លួន។ Freya បន្ទាប់មក ក៏បានព្យាយាមធ្វើតាមកូនក្មេងនោះ ហើយប្រើខ្សែរុំជុំវិញករបស់នាងនៅក្នុងបន្ទប់គេង។
បន្ទាប់រុំកចំនួន៣ដង ជាមួយខ្សែពួរ Freya ក៏បានលោតចុះពីទីខ្ពស់មួយ នៅក្នុងផ្ទះតែម្តង។
អ្នកស្រី Mara បន្តថា «ពិតជាអរគុណព្រះខ្លាំងណាស់ ដែលខ្ញុំបាននៅទីនោះ នៅពេលកើតហេតុការណ៍បានកើតឡើង។ ប៉ុន្តែ ចុះបើខ្ញុំមិនមានវត្តមាននៅពេលនោះ តើនឹងមានរឿងអាក្រក់អ្វីកើតឡើង?»។
ចំណែក Freya បានប្រាប់ម្តាយខ្លួនដ៏គួរឲ្យហួសចិត្តថា៖ «ខ្ញុំបានឃើញកូនក្មេងម្នាក់បានព្យាយាមចងខ្សែជុំវិញករបស់វា ហើយបន្ទាប់មក វាក៏បានក្លាយទៅជាខ្មោច»។
អ្នកស្រី Mara ក៏បានណែនាំដល់អ្នកដទៃ ជាពិសេសឪពុកម្តាយ ឲ្យមើលកូនៗរបស់ពួកគេដោយយកចិត្តទុកដាក់ និងក៏ដូចតាមដាននូវអ្វីដែលពួកគេមើលតាមអ៊ីនធឺណិត កុំឲ្យដូចករណីកូនស្រីរបស់នាង ប៊ិះបាត់បង់ជីវិតដោយសារតែវីដេអូឆ្កួតៗនៅលើ TikTuk៕ ដោយ៖ លឹម ហុង