ប្រិយមិត្តបានស្គាល់ច្បាស់ហើយ ពីអ្នកលក់ឡេដ៏ល្បីៗឈ្មោះនៅស្រុកខ្មែរបច្ចុប្បន្ន ក្នុងនោះមានជំទាវឧកញ៉ា អ៊ាន សៀវម៉ី អ្នកនាង Love Riya និង ទ្រី សុផានិត ជាដើម ដែលអ្នកទាំងបីទទួលបានការគាំទ្រ និងចូលចិត្តតាមដានជាខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មហាជន និងក៏ដូចហ្វេនៗ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញអ្នកទាំងបីរ បានឡាយវីដេអូជុំគ្នា ដោយនិយាយលេងសើចពីនេះពីនោះយ៉ាងល្អូកល្អើន សប្បាយរីករាយយ៉ាងខ្លាំង ក្នុងអំឡុងពេលធ្វើបុកល្ហុកញ៉ាំជុំគ្នា នៅភូមិគ្រឹះអ្នកស្រី សៀវម៉ី។
តែយ៉ាងណា អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះ គឺមហាជនពិតជាមានការងឿងឆ្ងល់ជាខ្លាំង ចំពោះវត្តមានរបស់អ្នកនាង ទ្រី សុផានិត និងអ្នកស្រី សៀវ ម៉ី ដែលគ្រប់គ្នាមិននឹកស្មានដល់កើតឡើង ព្រោះថា អ្នកនាង សុផានិត គឺជាបងស្រីបង្កើតរបស់អ្នកស្រី ទ្រី ដាណា ដែលជាគូជម្លោះមើលមុខគ្នាមិនត្រង់ជាមួយអ្នកស្រី សៀវម៉ី ។ សូមបញ្ជាក់ថា អ្នកនាង ទ្រី សុផានិត ក៏ជាគូជម្លោះស្ទើរស៊ីសាច់គ្នាជាមួយប្អូនស្រីខ្លួន (ទ្រី ដាណា) ផងដែរ ដែលបានកើតឡើងកាលពីប៉ុន្មានខែកន្លងមកនេះ ដោយសារតែរឿងចោទប្រកាន់ពីការរកស៊ីច្រណែនបងប្អូនឯង។
ក្រោយពីបានឃើញបែបនេះ មហាជនមួយចំនួនដែលប្រហែលជាហ្វេន អ្នកស្រី ទ្រី ដាណា បានចូលខមិនដាក់បែបៗនេះថា៖ «ខ្ញុំអត់ស្គាល់អ្នកដែលច្រណែនបងប្អូននោះទេ ខ្ញុំស្គាល់តែបងស្រីទ្រីដាណា ដែលដើរជួយគេឯងគ្រប់ៗគ្នា, ខ្ញុំអត់ស្គាល់អ្នកទាំងបីហ្នឹងសោះ ព្រោះពេលឡាយម្តងៗឃើញតែច្រណែនគេ និងបងប្អូនខ្លួនឯង, ម្នាក់ឈ្មោះសៀវម៉ីហ្នឹងថាអត់ដែលស្គាល់បងទ្រីដាណាទេ តែស្គាល់ទ្រីសុផានិត»។
តែទោះយ៉ាងណា មហាជនជាច្រើន បានលើកសរសើរថា៖ «ជុំគ្នាល្អម្ល៉េះ! ក្រមុំទាំង៣ស្អាតៗណាស់ មើលទៅចែៗស្រឡាញ់គ្នាណាស់»៕ ដោយ៖ លឹម ហុង