មនុស្សយើងម្នាក់ៗមានចិត្ត និងជម្រើសខុសៗគ្នា។ ពិតមែនហើយ មនុស្សចាស់រៀបការនឹងប្រពន្ធក្មេង ឬ ហៅថាគោចាស់ប្រទះស្មៅខ្ចី គឺជារឿងធម្មតាទៅហើយ សម្រាប់សម័យបច្ចុប្បន្ន។ ប៉ុន្តែ សម្រាប់ប្រុសក្មេង រៀបការនឹងប្រពន្ធចាស់ ដែលប្រៀបដូចម្តាយ និងកូន នោះវាជារឿងដ៏កម្រណាស់។
ជាក់ស្តែង ដូចគូស្នេហ៍១គូនេះអ៊ីចឹង បាននិងកំពុងធ្វើឲ្យមហាជននាំគ្នាភ្ញាក់ផ្អើលជាខ្លាំងតែម្តង ក្រោយពីបានឃើញអ្នកទាំងពីបានរៀបការនឹងគ្នា ដោយកូនកំលោះទើបអាយុ ២៥ ឆ្នាំ រីឯកូនក្រមុំវិញវ័យជាង ៥០ ឆ្នាំ ទៅហើយ។ តែទោះយ៉ាងណា អ្នកទាំងពីរមើលទៅពិតជាសមនឹងគ្នាម្យ៉ាងដែរ។
ក្នុងនោះ បើតាមគណនីហ្វេសប៊ុកឈ្មោះ Luk Damy បានបង្ហោះរូបភាព២សន្លឹកពីទិដ្ឋភាពមង្គលការអ្នកទាំងពីរ ដោយបានសរសេររៀបឲ្យដឹងថា៖ «ឮកូនក្រមុំវ័យ ៥០ឆ្នាំ កូនកំលោះ ២៥ឆ្នាំ អ្នកsingle កុំអស់សង្ឈឹមមើលតែកូនក្រមុំយើងទៅដឹងហើយ រោងជ័យនៅថ្នល់ថ្មីពីរ ស៊ីថេនវឌ្ឈនា សំអាងការ»៕ ដោយ៖ លឹមហុង