Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី​សុំ​ឱ្យ​អ្នក​វិនិយោគទុន​និង​អ្នក​ទេសចរណ៍​អង់គ្លេស​មក​បណ្តាក់ទុន និង​ទស្សនា​នៅ​កម្ពុជា​ឲ្យបាន​ច្រើន​

ភ្នំពេញ ៖ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​សុំ​ឱ្យ​អ្នក​វិនិយោគទុន និង​អ្នក​ទេសចរណ៍ អង់គ្លេស​មក​បណ្តាក់ទុន នឹង​ទស្សនា​នៅ​កម្ពុជា ឲ្យបាន​ច្រើន​។​លោក​អភិបាល​បានស្នើ​បែបនេះ​ក្នុង​ជំនួប​ជាមួយ​លោកអេត​វ៉​ត វ៉ា​ស៊ី ប្រេសិត​ពាណិជ្ជកម្ម​នាយ​ក​រដ្ឋមន្ត្រី​របស់​ចក្រ​ភព​អង់គ្លេស់​ប្រចាំ​កម្ពុជា ឡាវ និង​វៀតណាម កាល​ពិ​ព្រឹក​ថ្ងៃ​អង្គារ៍ ទី​១៣​រោច ខែ​មាឃ ឆ្នាំ រការ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែ​កុម្ភះ ឆ្នាំ ២០១៨​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​នោះ​លោក ឃួ​ង ស្រេង ក្នុង​ឪ​កាស​បានលើកឡើង​ពី​ការងារ​អភិវឌ្ឍន៍​រីកចម្រើន របស់​រាជធានី​ភ្នំពេញ ដោយ​មាន​ហេដ្ឋារចនាសម្ព័ន​ជាច្រើ​ន​រួម មាន​អគារ​ខ្ពសៗ​រីក​ដូច​ផ្សិត ហើយ​ទំហំ​នៃ​ការវិនិយោគ​ក៏​បាន​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ផងដែរ ។ ភ្នំពេញ​ជា​ទីក្រុង​ប្រមូលផ្តុំ​ទៅដោយ​សេដ្ឋកិច្ច វប្បធម៌ ប្រវត្តិសាស្ត្រ ដោយមាន ប្រជាពលរដ្ឋ រស់នៅ នឹង​ស្នាក់អាស្រ័យ​៣​លាន់​នាក់ និង​មាន​យានយន្ត​រាប់លាន​គ្រឿង ។ ទន្ទឹម​នឹង​ការ រីកចម្រើន រាជធានី​ភ្នំពេញ​ក៏​មាន​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​ផង​ដែរ ពិសេស​លើ បញ្ហា​ចរាចណ៍ ដែល​តម្រូវ​ឲ្យ​យើង​មាន​ដំណោះស្រាយ​ឲ្យបាន​ល្អ​។​

​លោក អេត​វ៉​ត វ៉ា​ស៊ី ប្រេសិត​ពាណិជ្ជកម្ម​នាយ​ក​រដ្ឋមន្ត្រី​របស់​ចក្រ​ភព​អង់គ្លេស់ ប្រចាំ​កម្ពុជា ឡាវ និង​វៀតណាម ក្នុង​ឪ​កាស​នោះ​ក៏​បាន​ថ្លែង​ការកោតសរសើ​ពី ការរីកចម្រើន​របស់​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ។ ដោយ​កំនើនសេដ្ឋកិច្ច នឹង​ការ​អភិវឌ្ឃន៍​មាន​ល្បឿន​លឿន ។ នេះ​ជា​ការ​ទាក់​ទាយ​យ៉ាងខ្លាំង​ដល់​អ្នកវិនិយោគ​បរទេស ចង់​មក​វិនិយោគ​នៅ​កម្ពុជា ។ ឯកឧត្តម បាន​បន្តថា អា​អ្វីដែល​ឯកឧត្តម ចាប់​អារម្មណ៍​នៅ​កម្ពុជា​មាន​វិស័យ​ដឹកជញ្ជូន និង​វិស័យ​អប់រំ ។ ពាក់ព័ន្ធ​នឹង​វិស័យ​ដឹកជញ្ជូន ឯកឧត្តម​បាន​អះអាងថា ប្រទេស​អង់គ្លេស​មាន​ក្រុមហ៊ុន​ឈ្មោះ Mabey Bridge ហើយ​ក្រុមហ៊ុន​នេះ​បាន​សាងសង់​ស្ពាន​នៅ​ប្រទេស​ហ្វីលីពិន និង​ប្រទេស​ម៉ាឡេស៊ី រាប់ពាន់​ស្ពាន ។ លោក​ប្រេសិត​ពាណិជ្ជកម្ម​នាយករដ្ឋមន្ត្រី​របស់​ចក្រភព​អង់គ្លេស់​បាន​អះអាង​ថា​៖​ក្រុមហ៊ុន​នេះ​ចង់​មាន​វត្តមាន​នៅ​កម្ពុជា​ដែរ ។​ជា​ជំហាន​ដំបូង ក្រុមហ៊ុន Mabey Bridge នឹង​ផ្តល់​ជា​ស្ពាន​គំរូ​មួយ​ដល់​រាជធានី​ភ្នំពេញ​មួយ ។​

​ពាក់ព័ន្ធ​លោក ឃួ​ង ស្រេង បាន​អះអាង​ថា​៖ សម្រាប់​រាជធានី​ភ្នំពេញ គឺ​ត្រូវ​ការកសាង​ហេដ្ឋារចនាសម្ព័ន​ជាច្រើ​ន​ទៀត បើ​ទោះបី​យើង​មាន​ស្ពាន​ឆ្លងទន្លេ ស្ពាន​អាកាស និង​ស្ពាន​ថ្មើលជើង​។ ចំពោះ​ការលើកឡើង ពី​គម្រោង​សាងសង់​ស្ពាន​នេះ ឯកឧត្តម​អភិបាល​បាន​ឯកភាព​នឹង​គាំទ្រ​គម្រោង​នេះ ដោយ​ឯកឧត្តម​នឹង​ចាត់​ឲ្យ​ឯកឧត្តម នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ សិក្សា​ពី​ការងារ​នេះ ជាមួយនឹង​ក្រុម ប្រេសិត​ពាណិជ្ជកម្ម​នាយ​ក​រដ្ឋមន្ត្រី​របស់​ចក្រ​ភព​អង់គ្លេស់ ប្រចាំ​កម្ពុជា​៕​ ដោយ​៖​កូឡាប​

×