Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា រកចំណូលបាន​ជាង ១៨​លាន​ដុល្លារ ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​

​ភ្នំពេញ​៖ គ្រឹះស្ថាន​អង្គរ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០២០​នេះ ភ្ញៀវទេសចរ​បរទេស​ចំនួន​ជិត​៤០​ម៉ឺន​នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយ​ទទួលបាន​ចំណូល​ជាង ១៨ លាន​ល្លារ​។​
​ចំនួន​ភ្ញៀវទេសចរ និង​ចំណូល ដែល​បាន​ពី​ការលក់​សំបុត្រ​នេះ គឺមាន​ធ្លាក់ចុះ​ជាង ៧៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៩​។​

​ដោយឡែក​សម្រាប់​ខែតុលា ឆ្នាំ​២០២០ មាន​ភ្ញៀវទេសចរ​បរទេស ចំនួន​២ ២៤៤​នាក់ បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ បាន​ចំនួន ៩៣ ៥៩៨​ដុល្លារ​។​

​ចំណែក​ចំណូល​ដែល​ប្រមូលបាន​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ​នេះ ក៏ត្រូវ​ចែករំលែក​សម្រាប់​ឧបត្ថម្ភ​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ចំនួន​ជាង ៧៩​ម៉ឺន​ដុល្លារ​ផង​៕
​ខាងក្រោម​នេះ​គឺជា​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​៖

×