Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ច្រានចោល​ព័ត៌មាន​គ្មាន​ការពិត ដែល​ផ្សព្វផ្សាយ​លើ​គណនី Facebook មួយ ពាក់ព័ន្ធ​តម្លៃ​របប​អាហារ និង​ការ​ស្នាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​

​ភ្នំពេញ​៖ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១​ខែវិច្ឆិកា​នេះ បាន​ច្រានចោល​របស់​ក្រសួងសុខាភិបាល​ការផ្សាយ​របស់​សារព័ត៌មាន​អន​ឡាញ​មួយ នា​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២០ ស្តីពី​ការបង់ថ្លៃ​ស្នាក់ ហូបចុក​របស់​ម្ចាស់​អាក់​ខោ​ន​ឈ្មោះ San Sek Sokhom ។​

​ក្រសួងសុខាភិបាល សូម​ច្រានចោល​ទាំងស្រុង​នូវ​ការផ្សាយ​មិន​ត្រឹមត្រូវ​របស់​សារព័ត៌មាន​អន​ឡាញ NP Video ដែល​បាន​ចាក់ផ្សាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ពីថ្ងៃ​ម្សិល​ម៉ិ​ញ​នេះ ស្តីពី​តម្លៃ​របប​អាហារ និង​ការ​ស្នាក់​ធ្វើ​ច​ត្តា​ឡី​ស័ក របស់​បុគ្គល​ដែលមាន​អាក់ខាន​ឈ្មោះ San Sek Sokhom ដែលមាន​ចរិត​បំពុលសង្គម និង​ចោទប្រកាន់​ដោយ​មិន​ទាំង​យល់​ពី​និតិ​វិធី​ក្នុងការ​ជ្រើសរើស​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុងពេលដែល​ក្រសួងសុខាភិបាល​កំពុង​តែ​ខិតខំ​អនុវត្ត​វិធានការ ទប់ស្កាត់​កុំ​ឲ្យ​មានការ​ចម្លង​ដោយសារ​ការនាំ​ចូល​វីរុស​កូ​វីដ​-១៩ ពី​ក្រៅប្រទេស​មក​កម្ពុជា​។​

ក្រសួង សូមបញ្ជាក់​ជូន​ថា ការជ្រើសរើស​សណ្ឋាគារ​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​បង់ថ្លៃ គឺជា​ការសម្រេចចិត្តរ​បស់​បុគ្គល​រូបនោះ​ដោយ​ខ្លួនឯង ដោយ​គ្មាន​ការបង្ខិតបង្ខំ​ឡើយ ព្រមទាំង​មានការ​ចុះហត្ថលេខា​លើ​ទម្រង់​ជ្រើសរើស​ទីកន្លែង​ដោយ​សាមីខ្លួន​ផ្ទាល់​ទៀតផង​។ ប្រសិនបើ​បុគ្គល​រូបនោះ​មិនមាន​ថវិកា​បង់ថ្លៃ​សណ្ឋាគារ និង​ចំណីអាហារ​ខ្លួនឯង​នោះ គាត់​អាច​ជ្រើស​រើសយក​កន្លែង​ដែល​រៀបចំ​ដោយ​រដ្ឋ​ជា​អ្នក​ចេញថ្លៃ​ជួស​បាន​។ តែ​ករណីនេះ គឺ​បុគ្គល​រូបនេះ ដឹង​ហើយ​ថា​ត្រូវ​បង់ថ្លៃ​សណ្ឋាគារ និង​ម្ហូបអាហារ ហើយ​ជ្រើស​យក​ដោយ​ខ្លួនឯង​ទៀត តែ​បែរជា​មក​ចោទប្រកាន់​ក្រសួង​បែបនេះ​ទៅវិញ ដែល​ក្រសួង សូម​ប្រកាស​ច្រានចោល​ទាំងស្រុង​នូវ​រាល់​ការលើកឡើង​តាម​ការផ្សាយ​របស់ NP Video និង​បុគ្គល​រូបនេះ​ផងដែរ​។ NP Video គួរតែ​មុននឹង​ផ្សាយ ត្រូវ​ស្រាវជ្រាវ​ពិនិត្យមើល​ឲ្យ​បានច្បាស់លាស់​ជាមុនសិន ចៀសវាង​ការផ្សាយ​មិន​ត្រឹមត្រូវ ដែល​ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ និង​ប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​ដែល​បាន និង​កំពុង​ខិតខំ​ធ្វើការ​ទាំងថ្ងៃទាំងយប់ មិន​ទាំង​បាន​ឈប់សម្រាក​ផង​នោះ​។ រីឯ ការបង់ថ្លៃ​ស្នាក់នៅ ហូបចុក​សម្រាប់​ជនជាតិខ្មែរ គឺ​បង់​ឲ្យ​ទៅ​សណ្ឋាគារ​ផ្ទាល់​តែម្តង​ដោយ​ខ្លួនឯង ដែល​សណ្ឋាគារ​ជា​អ្នកទទួលបន្ទុក​ផ្តល់​សេវា​សម្រាប់​បុគ្គល​ស្នាក់នៅ​។

​ក្រសួង​សូម​ជូន​នូវ​ការពន្យល់ និង​ការឆ្លើយតប​ចំពោះ​ការលើកឡើង​ពី​រឿងនេះ ជូនទៅ​បុគ្គល​រូបនោះ ដែល​បាន​ប្រើប្រាស់​អាក់​ខោ​ន​ផ្សេងៗ​គ្នា តែ​សាច់រឿង​តែមួយ ហើយ​ក្រសួង ក៏បាន​ពន្យល់​គាត់ គាត់​ក៏បាន​ឆ្លើយតប​បំភ្លឺ​លើ​ការយល់ច្រឡំ​របស់គាត់​រួចហើយ​ដែរ (​មាន​ដូចខាងក្រោម​នេះ​) តែ NP Video អន​ឡាញ នៅតែ​បន្ត​បំផុស​រឿង​ដែល​មិន​ត្រឹមត្រូវ​នេះ​។

​ក្រសួង​សូម​ស្នើសុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ មេត្តាជួយ​ចាត់ការ​លើ​សារព័ត៌មាន ដែល​ផ្សព្វផ្សាយ​មាន​ចរិត​មិន​ត្រឹមត្រូវ បំពុលសង្គម​នេះ​ផង ដែល​ក្នុង​កាលៈទេសៈ​នេះ យើង​គួរតែ​រួមគ្នា​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ និង​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ប្រទេស​កម្ពុជា​មិនមាន​ការចម្លង​ចូលក្នុង​សហគមន៍​។ សូម​អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩៕ ដោយ​៖​បញ្ញា​ស័ក្តិ​


×