Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់ និង​ក្រីក្រ​ចំនួន ៥០០​គ្រួសារ ទទួល​ពូជ​បន្លែ​យកទៅ​ដាំ​ដុះ​ពេល​ទឹក​ស្រក ដើម្បី​ស្ដារ​ជីវភាព​ឡើងវិញ​

​បាត់ដំបង ៖ ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់ និង​ក្រីក្រ​ចំនួន ៥០០​គ្រួសារ បានទទួល​ពូជ​បន្លែ​យកទៅ​ដាំ​ដុះ​ពេល​ទឹក​ស្រក ដើម្បី​ស្ដារ​ជីវភាព​ឡើងវិញ​។ អាជ្ញាធរ​ស្រុក​មោងឫស្សី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ជួប​គ្រោះទឹកជំនន់​កន្លងមក​ទៅ​ទទួលយក​ពូជ​បន្លែ ពី​តាម​សាលាឃុំ យកទៅ​ដាំ​ដុះ​។​

​ការលើកឡើង​នេះ ក្នុងពេល​ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​និង​ក្រីក្រ​ចំនួន ៥០០​គ្រួសារ ដែលជា​អំណោយ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ។

​លោក ទេព ហន អភិបាលស្រុក​មោងឫស្សី បាន​មានប្រសាសន៍ថា​នៅ​ឆ្នាំ ២០២០​នេះ​ស្រុក​មោងរ​ឫស្សី បាន​ជួប​គ្រោះមហន្តរាយ​ចំនួន​៣​លើក មាន​បញ្ហា​ខ្យល់​កន្ត្រាក់ បញ្ហា​ជំងឺ​កូ​វីដ ១៩ ដែលជា​បញ្ហា​សកល​និង​ចុង​ក្រោយនេះ​បញ្ហា​គ្រោះទឹកជំនន់ ដែល​ប៉ះពាល់​ដំណាំ​ស្រូវ​រហូតដល់​ជាង ១៧០០០​ហិកតា​និង​ខូចខាត​ទាំងស្រុង​ជាង ៤០០០​ហិកតា​។ ផលប៉ះពាល់​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ​ក្នុងស្រុក​នេះ អាជ្ញាធរ​ស្រុក​នឹងធ្វើ​របាយការណ៍​ទៅ​រដ្ឋបាល​ខេត្តបាត់ដំបង ដើម្បី​ស្នើសុំ​ស្រូវពូជ​ចែកជូន​ពលរដ្ឋ​រងគ្រោះ​ឲ្យ​ពួកគាត់ ស្ដារ​ការដាំដុះ​។ សម្រាប់​តំបន់​ខ្លះ ដែល​មិនទាន់​អាចធ្វើ​ដំណាំ​ស្រូវ​បាន ក៏​ស្នើសុំ​ឲ្យ​មានការ​ចែក​ពូជ​បន្លែ ឬ​កូន​ត្រី ដើម្បី​ឲ្យ​ពួកគាត់​ធ្វើ​ការដាំដុះ​និង​ចិញ្ចឹម​ត្រី​។​នៅ​ចំពោះមុខ​នេះ អាជ្ញាធរ​ស្រុក​ក៏មាន​ការចែក​ពូជ​បន្លែ​ដល់​ពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់ ហើយ​សូម​ឲ្យ​ពួកគាត់​ទៅតាម​សាលាឃុំ ដើម្បី​ស្នើសុំ​យកទៅ​ដាំ​និង​អាច​ស្ដារ​ជីវភាព​បាន​មួយកម្រិត ខណៈ​កន្លងមក​ក៏​ធ្លាប់​ចែក​ប្រជាពលរដ្ឋ​ជួប​បញ្ហា​ជីវភាព ព្រោះ​វិបត្តិ​កូ​វីដ​១៩​ផងដែរ​។​
​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅក្នុង​ស្រុក​មោងឫស្សី បាន​ប្រាប់ថា​ក្រោយពី​ជំនន់​ស្រក​ទៅ ធ្វើ​ឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជាច្រើន​ខ្សែ​នៅក្នុង​តំបន់​ពួកគាត់ ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុងការ​ធ្វើដំណើរ ហើយ​ទឹកជំនន់​ក៏បាន​លិច​លង​ដំណាំ​កសិកម្ម​ផ្សេងៗ​។​បញ្ហា​នេះ ស្នើសុំ​ដល់​រាជរដ្ឋាភិបាល សូម​ឆាប់​ជួយ​ចែក​ពូជស្រូវ​ដល់​ពលរ​ដ្ឋ ដើម្បី​ឆាប់​បាន​បង្កបង្កើន​ស្រូវ​ឡើងវិញ ។​

​គួរ​បញ្ជាក់ថា អំណោយ​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង ដែល​ចែកជូន​ពលរដ្ឋ​នៅ​ស្រុក​មោងឫស្សី ៥០០​គ្រួសារ មាន​អង្ករ ភេសជ្ជៈ ថ្នាំពេទ្យ មី និង​ថវិកា​មួយចំនួន​ផងដែរ​៕ ដោយ ៖ អ៊ុង​សា​រុំ​

×