Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ​នៃ​កម្ពុជា បាន​ចូលរួម​អបអរសាទរ​ទិវា​សន្សំ​អាស៊ាន​

​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២០ បាន​ចូលរួម​អបអរសាទរ​ទិវា​សន្សំ​អាស៊ាន (ASEAN Savings Day)​។​
​ទិវា​សន្សំ​អាស៊ាន​ដែល​នឹង​ប្រព្រឹត្ត​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​៣១ ខែតុលា ត្រូវបាន​ផ្តួចផ្តើមឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង ជា​សាធារណៈ​ចំពោះ​សារសំខាន់​នៃ​ការ​សន្សំ​ប្រាក់ ដែល​ស្របទៅនឹង​ការខិតខំ​របស់​ប្រទេស​ដែលជា​សមាជិក​អាស៊ាន ក្នុងការ​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ក្នុង​តំបន់​អាស៊ាន និង​នៅតាម​ប្រទេស​ជា​សមាជិក​អាស៊ាន​នីមួយៗ ដែលជា​ការងារ​អាទិភាព​មួយ​ដែល​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់​។

​ការ​សន្សំ​ពិតជា​មាន​សារសំខាន់​សម្រាប់​បំពេញតម្រូវការ​ចាំបាច់ និង​ស្ថានភាព​បន្ទាន់​នៅពេល​អនាគត លើសពីនេះ ទិវា​សន្សំ​អាស៊ាន ក៏​នឹង​អាចជួយ​បង្កើន​វប្បធម៌​សន្សំ ដែល​នឹង​ជួយ​ដល់​ការ​កៀរគរ​ប្រាក់​សន្សំ និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​កាន់​តែមាន​ភាពប្រសើរឡើង​។

​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​ជា​សមាជិក​ក្នុង​តំបន់ បាននិងកំពុង​ជំរុញ និង​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ដោយបាន​រៀបចំ​ជា​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩-២០២៥៕

ដោយ៖CEN

×