Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកទឹកចិត្ត​ជំរុញ​កូនចៅ​ឲ្យ​ចូលរៀន រហូត​ជាប់​បរិញ្ញាបត្រ ចំណេះដឹង​ជា​ទ្រព្យសម្បត្តិ​ស៊ី​មិនចេះ​អស់​ទេ បើ​ចង់​ជៀស​ឲ្យ​ផុតពី​ភាពក្រីក្រ​

​បាត់ដំបង​៖​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សេង ផល្លី ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​មូលដ្ឋាន​ស្រុក​រតនៈមណ្ឌល បាន​មាន​ប្រសា​សន៍​ថា ឪពុកម្ដាយ​និង​អាណាព្យាបាល ត្រូវ​លើកទឹកចិត្ត​ជំរុញ​កូនចៅ​ឲ្យ​ចូលរៀន​សូត្រ រហូត​ជាប់​បរិញ្ញាបត្រ ចំណេះដឹង​ជា​ទ្រព្យសម្បត្តិ​ស៊ី​មិនចេះ​អស់​ទេ បើ​ចង់​ជៀស​ឲ្យ​ផុតពី​ភាពក្រីក្រ​។​

ការលើកឡើង​នេះ ក្នុង​ពិធី​ចុះសួរសុខទុក្ខ​សំណេះសំណាល និង​ចែក​អំណោយ របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ទី​ទល់​ក្រ​នៅ​ឃុំ​រស្មី​សង្ហា ចំនួន​៤៥​គ្រួសារ កាលពី​រសៀល​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​វត្ត​រស្មី​សង្ហា ឃុំ​រស្មី​សង្ហា ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង​។​

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សេង ផល្លី ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​មូលដ្ឋាន​ស្រុក​រតនៈមណ្ឌល បាន​មាន​ប្រសា​
​សន៍​ថា ឪពុកម្ដាយ​និង​អាណាព្យាបាល ត្រូវ​លើកទឹកចិត្ត​ជំរុញ​កូនចៅ​ឲ្យ​ចូលរៀន​សូត្រ រហូត​ជាប់​បរិញ្ញាបត្រ ចំណេះដឹង​ជា​ទ្រព្យសម្បត្តិ​ស៊ី​មិនចេះ​អស់​ទេ បើ​ចង់​ជៀស​ឲ្យ​ផុតពី​ភាពក្រីក្រ​។ ទោះបី​ឪពុកម្ដាយ​លក់​ស្រែ​លក់​ភ្លឺ​ឬអ្វីៗ​ក៏ដោយ ធ្វើយ៉ាងណា​ឲ្យ​កូន​រៀនសូត្រ​ជាប់​មហាវិទ្យាល័យ ទើប​រក​ការងារ​ធ្វើ បាន​ជោគជ័យ​គ្រប់​ការងារ​។​

លោក​ស៊ុន វុ​ឌ្ឍី អនុប្រធាន​បណ្ឌិតសភា​នគរបាលជាតិ​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​មូលដ្ឋាន​ឃុំ​រស្មី​សង្ហា​​បាន​មានប្រសាសន៍ថា ក្នុងពេល​មាន​ទឹកជំនន់​ទឹក​កន្លងមក មាន​ផលប៉ះពាល់​ខូចខាត​ដំណាំ​ផ្សេងៗ ស្រូវ​ស្រែ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​​ច្រើន​កន្លែង​ផងដែរ​។ ក្រុមការងារ បាន​ចុះជួយ​អន្តរាគមន៍​ជួយសង្គ្រោះ និង​បានផ្ដល់​អំណោយ​ជួយសង្គ្រោះ​បន្ទាន់ រហូត​បច្ចុប្បន្ននេះ​បាន​៣​លើក ចំនួន​ពលរដ្ឋ​រងគ្រោះ​ប្រមាណ​៤៣៥​គ្រួសារ ខ្វះខាត​ទីទ័លក្រ និង​ពលរដ្ឋ​រង​ផលប៉ះពាល់​ការខ្វះខាត​ស្បៀង នៅ​ទូទាំង​ឃុំ​ចំនួន​៨៩០​គ្រួសារ​ផងដែរ​។​

​ប្រជាពលរដ្ឋ បាន​លើក​សំណូមពរ​៣​ចំណុច គឺ​ស្នើសុំ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ការខូចខាត​ផលដំណាំ និង​សុំ​ថ្នាំ​ព្យាបាល​សត្វពាហនៈ​។ ស្នើសុំ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ផ្លូវ លូ ស្ពាន​។ ស្នើសុំ​ជួយ​ដោះស្រាយ​បញ្ហា​ការខ្វះខាត​ស្បៀងអាហារ​ហូបចុក ក្នុង​គ្រួសារ​ជួប​ការលំបាក​ប្រចាំថ្ងៃ​៕ ដោយ​៖​អ៊ុង​សា​រុំ​

×