Koran Lake អាយុ ២៦ឆ្នាំ នៅ Lincolnshire បានទិញឧបករណ៍បម្រើផ្លូវភេទ ធ្វើជាល្បែងតាំងពីខែ មករា ឆ្នាំ២០១៧ ក្រោយពេលបញ្ចប់បំណងស្នេហ៍ជាមួយមិត្តប្រុស។ ពីពេលនោះមក នាងបានទិញវាពុំឈប់ ហើយប្រកាសថា នៅថ្ងៃអនាគត នាងភ្ជាប់ស្នេហ៍តែជាមួយអ្នកសុខចិត្តលេងឧបករណ៍ទាំងនេះជាមួយគ្នាប៉ុណ្ណោះ។
នាងចែករំលែកថា ៖ “លើកដំបូងខ្ញុំទិញឲ្យខ្លួនឯង ឧបករណ៍នេះតែ ១ប៉ុណ្ណោះ គឺនៅខែមករា ឆ្នាំទៅម៉ិញ ក្រោយពេលបែកគ្នានឹងមិត្តប្រុស។ ក្រោយពីការស្វែងរកទើបដឹងថា មានពិភពល្បែងលេងសម្រាប់មនុស្សពេញវ័យ ដ៏សម្បូរបែបពិតជាគ្មានខ្វះអ្វី”។
យុវនារីវ័យ ២៦ឆ្នាំនេះ សារភាពពីកម្រិតញៀនឧបករណ៍បម្រើកាមគុណទាំងនេះ ដែលកើនឡើងពី១ថ្ងៃ ទៅ១ថ្ងៃ។ Koran បានសុខចិត្តចំណាយលុយជាច្រើនសម្រាប់ឧបករណ៍ទាំងនោះ។ ជាក់ស្តែងដោយឡែកសម្រាប់សប្តាហ៍ Valentine នាងបានចំណាយអស់ដល់ទៅជាង ១០០០ផោនអង់គ្លេស (ប្រមាណ ១៥០០ដុល្លារ) ។
យ៉ាងនេះក្តី នាងនៅតែត្រូវការគូស្នេហ៍ ប៉ុន្តែទាមទារឲ្យគេចេះប្រើឧបករណ៍ទាំងនោះ លេងល្បែងជាមួយ…ខ្លួន។
មិនដឹងថា នេះជាទង្វើត្រឹមត្រូវដែរឬទេ ទោះយ៉ាងណាវាជារឿងឯកជនរបស់នាង… Koran ដែរ។ មែនទេ?!