Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកប្រើប្រាស់​កម្មវិធី TrueMoney Wallet នឹង​អាច​ទទួលបាន សេវា​ធានារ៉ាប់រង​អាយុជីវិត​ដោយ​ឥតគិតថ្លៃ​ពី AIA

ភ្នំពេញ៖ ​អ្នកប្រើប្រាស់​កម្មវិធី TrueMoney Wallet នៅពេលនេះ​នឹង​អាច​ទទួលបាន​សេវា​ធានារ៉ាប់រង​អាយុជីវិត​ដោយ​ឥតគិតថ្លៃ​ដោយ​គ្រាន់តែ​ប្រើប្រាស់​កម្មវិធី (app) របស់​ទ្រូ​ម៉ាន់​នី​តែប៉ុណ្ណោះ​។
​ទ្រូ​ម៉ាន់​នី​បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត តាមរយៈ​កម្មវិធី TrueMoney Wallet​។​

​ចាប់ពី​ថ្ងៃនេះ​ទៅ អ្នកប្រើប្រាស់​កម្មវិធី TrueMoney Wallet អាច​ផ្ដល់ព័ត៌មាន​ទំនាក់ទំនង​ដល់​ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា តាមរយៈ​កម្មវិធី TrueMoney Mobile ដើម្បី​ស្វែងយល់​បន្ថែម​អំពី​សេវា​ធានា​រ៉ាប់ រង​អាយុជីវិត​។ អតិថិជន​ដែល​ជាវ​បណ្ណ​សន្យា​រ៉ាប់រង​ចំនួន​ថ្មី​មួយ មាន​នឹង​ទទួលបាន​បណ្ណ​សន្យា​រ៉ាប់រង ដោយ​ឥតគិតថ្លៃ​រហូតដល់​ទៅ ៣ ដែលមាន​ទឹកប្រាក់​ធានារ៉ាប់រង​សរុប​រហូតដល់​ទៅ ៣ ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​មួយ​បណ្ណ​សន្យា​រ៉ាប់រង សម្រាប់​ផ្តល់ជូន​សមាជិកគ្រួសារ ឬ​មនុស្ស​ជាទី​ស្រលាញ់​របស់ខ្លួន​។​

​លោកស្រី ឃួន ហ្វ្រ​ង់​ដា​រា អគ្គនាយិកា​គ្រប់គ្រង​ផ្នែក​យុទ្ធសាស្ត្រ​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី​កម្ពុជា មានប្រសាសន៍ថា​៖ “​នេះ​ជា​សេវា​បន្ថែម​លើ​តម្លៃ​មួយទៀត ដែល​យើង​ផ្ដល់ជូន​តាមរយៈ​ការប្រើប្រាស់​កម្មវិធី TrueMoney Wallet​។ ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី​តែងតែ​ព្យាយាម​បង្កើត​ផលិតផល និង​ការសហការ​ថ្មីៗ ដើម្បី ជា​ប្រយោជន៍​សម្រាប់​អតិថិជន​របស់​យើង​”​។
​ការផ្ដល់ជូន​នូវ​សេវា​ធានារ៉ាប់រង​អាយុជីវិត​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេ អាយ អេ ខេ​ម​បូ​ឌា នេះ​នឹងមាន​សុពលភាព​ចាប់ពីពេលនេះ រហូតដល់​ថ្ងៃទី ៣១ ខែធ្នូ​។

​ចាប់តាំងពី​ក្រុមហ៊ុន បាន​ផ្ដើម​ប្រតិបត្តិការ​របស់ខ្លួន​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៦​មក ទ្រូ​ម៉ាន់​នី បាន បង្កើត​បណ្ដាញ​ភ្នាក់ងារ​ធំជាងគេ​បង្អស់​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ ទ្រូ​ម៉ាន់​នី បាន​ឲ្យ​ដឹង ថា ក្រុមហ៊ុន​មាន​បណ្ដាញ​ភ្នាក់ងារ​ជាង ១ ម៉ឺន នាក់ រង់ចាំ​ផ្ដល់​សេវាកម្ម​ទាក់ទង​នឹង​ហិរញ្ញវត្ថុ នៅ​គ្រប់ ទីកន្លែង​ទាំងអស់​នៅ​កម្ពុជា ដែល​មិនទាន់មាន សេវា​ធនាគារ​នៅឡើយ​។​
​ក្នុងនាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ល្បីឈ្មោះ​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី មាន​ភ្នាក់ងារ​សរុប​ចំនួន​ជាង ៦​ម៉ឺន ៥​ពាន់ ភ្នាក់ងារ ដែល​កំពុង​បម្រើសេវា​កម្ម​ជូន​ដល់​អតិថិជន​ចំនួន ៤០ លាន នាក់ នៅក្នុង ប្រទេស​កម្ពុជា ថៃ មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និង​វៀតណាម​។ ក្រុមហ៊ុន​ក៏មាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស ពី​ក្រុមហ៊ុន Ant Financial ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ក្រុមហ៊ុន អា​លី​បា​បា ផងដែរ សម្រាប់​ជួយ​ផ្គត់ផ្គង់​នូវ​សេវាកម្ម និង បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទំនើបៗ ដ៏​មាន សុវត្ថិភាព​ខ្ពស់​។

​នាពេល​បច្ចុប្បន្ន ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី កំពុងផ្តល់​សេវា​ទូទាត់​ប្រាក់​ជាច្រើន​ប្រភេទ​ដូចជា សេវា​ផ្ទេរប្រាក់ ក្នុងស្រុក ទូទាត់​វិក្កយបត្រ បញ្ចូល​លុយ​ទូរស័ព្ទ បង់ប្រាក់​កម្ចី និង បើក​ប្រាក់ខែ តាម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​តាម​ភ្នាក់ងារ​។ ទ្រូ​ម៉ាន់​នី ស្ថិតក្រោម​ការគ្រប់គ្រង​របស់ ក្រុមហ៊ុន Ascend Money ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ជា​ដៃគូ​សហការ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ Ant Financial របស់ អា​លី​បា​បា​។​
-​ចប់​-
​អំពី​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី​
​ទ្រូ​ម៉ាន់​នី គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​អន្តរជាតិ​ឈានមុខ​គេ និង​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Ascend Money ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Charoen Pokphand Group (CP Group) និង​ក្រុមហ៊ុន Ant Financial (Alibaba) ដែលជា​ក្រុមហ៊ុន​ពីរ​ធំជាងគេ​បំផុត​នៅ​តំបន់​អាស៊ី​។
TrueMoney Group គឺជា​កម្មវិធី​ហិរញ្ញវត្ថុ​ដ៏​ពេញនិយម​បំផុត​មួយ​នៅ​អាស៊ី នាពេល​បច្ចុប្បន្ន​។ ទ្រូ​ម៉ាន់​នី បាន​ពង្រីក​វត្តមាន​ក្នុង​ទីផ្សារ​របស់ខ្លួន ពី​១​ប្រទេស ទៅជា ៦​ប្រទេស ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត​។ បច្ចុប្បន្ន ទ្រូ​ម៉ាន់​នី បាននិងកំពុង​ធ្វើ​ប្រតិបត្តិការ​យ៉ាងរឹងមាំ នៅក្នុង​ប្រទេស​ថៃ កម្ពុជា មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី វៀតណាម និង​ហ្វីលីពីន​។
​បច្ចុប្បន្ន ទ្រូ​ម៉ាន់​នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាងគេ​បង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ពោលគឺ​យ៉ាងហោច ៧ ម៉ឺន ភ្នាក់ងារ និង មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើនជាងគេបង្អស់ ពោលគឺ​ចំនួន ៨ ពាន់​លាន​ដុល្លា​អាមេរិក ក្នុង​ឆ្នាំ​២០១៩​។ លើសពីនេះ កម្មវិធី​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ TrueMoney Wallet ឈរ​នៅ​លំដាប់​ទី​១ នៃ​កម្មវិធី E-wallet ទាំងអស់​ក្នុងប្រទេស​ថៃ​។
​អំពី អេ អាយ អេ ខេ​ម​បូ​ឌា​
AIA Group Limited និង បុត្រ​សម្ព័ន្ធ​របស់ខ្លួន (​រួមគ្នា​រវាង “AIA” ឬ “Group”) បាន​ចុះបញ្ជី​ជា​សាធារណៈ​ធំជាងគេ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​
​សម្ព័ន្ធ AIA មាន​វត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន​១៨​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ក្នុងនោះ​មាន​សាខា និង​បុត្រ​សម្ព័ន្ធ​ដែលជា​កម្មសិទ្ធិ​ទាំងស្រុង នៅ​ហុងកុង ចិន ថៃ សិង្ហ​បុរី ម៉ាឡេស៊ី អូស្ត្រាលី កម្ពុជា ឥណ្ឌូនេស៊ី ភូមា ហ្វីលីពីន កូរ៉េខាងត្បូង តៃវ៉ាន់ វៀតណាម ប្រ៊ុយណេ ម៉ា​កាវ ណូ​វែ​ល​ហ្សេ​ឡង់​ព្រមទាំង​បុត្រ​សម្ព័ន្ធ​ដែលជា​កម្មសិទ្ធិ​៩៩​ភាគរយ​នៅ​សិរី​លង្កា និង​ក្រុមហ៊ុន​សម្ព័ន្ធ​អាជីវកម្ម​៤៩​ភាគរយ​នៅ​ឥណ្ឌា​។​
​អាជីវកម្ម ដែល​បាន​ក្លាយទៅជា AIA បច្ចុប្បន្ននេះ បានចាប់ផ្តើម​មួយ​សតវត្ស​កន្លងមក ក្នុង​ឆ្នាំ​១៩១៩ នៅ​ទីក្រុង​សៀង​ហៃ​។ AIA គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (​លើកលែង​ជប៉ុន​) ដោយយោង​លើ​បុព្វលាភ​ធានារ៉ាប់រង​ជីវិត និង​ឈានមុខ​គេ​នៅក្នុង​ទីផ្សារ​ភាគច្រើន​របស់ខ្លួន​។ AIA មានទ្រព្យ​សរុប​២៨៤​ពាន់​លាន​ដុល្លា​អាមេរិក គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​។​
AIA ឆ្លើយតប​ទៅនឹង​តម្រូវការ​សន្សំ​រយៈពេល​វែង និង​ការការពារ​ជា​លក្ខណៈ​បុគ្គល​ដោយ​ផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​ជាច្រើន​រួមមាន​ធានារ៉ាប់រង​អាយុជីវិត ធានារ៉ាប់រង​គ្រោះថ្នាក់​និង សុខភាព និង​ផែនការ​សន្សំ​។ សម្ព័ន្ធ AIA ក៏មាន​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​បុគ្គលិក ឥ​ណ្ឌ​ទាន​ជីវិត និង សេវាកម្ម​សោធន​ទៅកាន់​អតិថិជន​ជា​សារ​ជីវ​កម្ម​នានា​។ តាមរយៈ​បណ្តាញ​ដ៏​ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធានមនុស្ស​នានា​ទូទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់​បណ្ណ​សន្យា​ធានារ៉ាប់រង​ច្រើនជាង​៣៦​លាន​បណ្ណ និង​សមាជិក​ទទួល​អត្ថប្រយោជន៍​ធានារ៉ាប់រង​តាម​ក្រុមហ៊ុន​នានា​ច្រើនជាង​១៦​លាន​នាក់​។​
AIA Group Limited ត្រូវបាន​ចុះបញ្ជី​នៅក្នុង The Stock Exchange of Hong Kong Limited ដោយមាន​លេខ​កូដ​មូល​ប​ត្រ​លេខ “១២៩៩” ជាមួយនិង American Depositary Receipt (​កំរិត ១) ដែលមាន​ប្រ​តិ្ត​ប​ត្ត​ការ​ក្នុង​ទីផ្សារ​ភាគហ៊ុន​នោះ (​សញ្ញា​សម្គាល់ ៖“ AAGIY”) ៕

ដោយ៖CEN

×