ភ្នំពេញ៖ ជាការពិតណាស់ មនុស្សស្រីដែលកើតមក បែរជាធម្មជាតិផ្តល់ឲ្យមានរូបរាងមិនស្អាតស្រឡូន ពោលគឺត្រូវបានគេចំឡកឲ្យថាធាត់ស្អៀចដូចជ្រូក ឬ ត្បាល់កិនជាដើម នោះតែងតែគិតថា ខ្លួនប្រហែលគ្មានអ្នកបេតី និងមានថ្ងៃមង្គលជ័យ ពេញមួយជីវិតហើយមើលទៅ។ តែទោះយ៉ាងណា ជីវិតមនុស្សម្នាក់ៗកើតមកក្នុងជាតិនេះ គឺត្រូវតែមានគូ គ្រាន់តែគូព្រេងចូលមកយូរ និងឆាប់ប៉ុណ្ណោះ ព្រោះថាសេចក្តីស្រឡាញ់របស់មនុស្សមិនថាស្រីឬប្រុស គឺមិនដូចគ្នានោះទេ ហើយក៏មិនស្ថិតតែទៅលើរូបសម្ផស្សស្អាតនោះដែរ តែអ្វីដែលសំខាន់គឺចិត្តរវាងអ្នកទាំងពីរមានចំពោះគ្នា គ្រប់គ្រាន់ហើយ។
ដោយឡែក ក្រឡេកមកមើលគូស្នេហ៍១គូនេះវិញ ដែលបានរៀបមង្គលការយ៉ាងអធឹកអធម កាលពីថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២០ បានធ្វើឲ្យមជ្ឈដ្ឋានមហាជនជា ច្រើន មានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសកូនក្រមុំ បើទោះជាមានរូបរាងធាត់ទ្រលុកទ្រលន់ដូចជ្រូកក៏ពិតមែន តែជាមួយការតុបតែងក្នុងថ្ងៃដ៏ពិសេសនេះ ឃើញថាពិតជាយ៉ាងស្រស់ស្អាតខ្លាំងណាស់ ហើយអ្នកទាំងពីរព្រមទាំងបង្ហាញនូវស្នាមញញឹមរកគ្នាយ៉ាងរីករាយ ដែលទៅពិតជាសមគ្នាខ្លាំងមែនទែន។
ជាមួយថ្ងៃ ដ៏វិសេសវិសាល និងមានន័យបំផុតក្នុងឆាកជីវិតរបស់ខ្លួន នារីជាកូនក្រមុំដែលមានគណនីហ្វេសប៊ុកឈ្មោះ Oun Horng ក៏បានបញ្ចេញអារម្មណ៍យ៉ាងរំភើប ព្រោះមិននឹកស្មានថាមានថ្ងៃនេះយ៉ាងដូច្នេះថា៖ «ថ្ងៃដែលមនុស្សគ្រប់គ្នារង់ចាំ ហើយក៏ជាថ្ងៃដែលមានន័យបំផុតនៅក្នុងជីវិតរបស់ខ្ញុំ ថ្ងៃដែលមានមនុស្សជាច្រើនសម្លឹងមើលមកតែយើង 2នាក់ វាពិតជារំភើបខ្លាំងណាស់ ទីបំផុតខ្ញុំមានថ្ងៃនេះហើយ អរគុណក្តីស្រលាញ់បងមានចំពោះអូន ឆាត វាសនា ខ្ញុំជឿថាមនុស្សស្រីគ្រប់ៗរូបប្រាថ្នាចង់មានថ្ងៃនេះដូចគ្នា»៕ ដោយ៖ លឹម ហុង