បើតាមក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា កីឡាការិនី២រូបតំណាងព្រះរាជាណាចក្រកម្ពុជា បានទទួលជយលាភីមេដាយមាសចំនួន១ និងមេដាយប្រាក់ចំនួន១ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រណាំងទោចក្រយានជ្រើសរើសជើងឯកអាស៊ី លើវិញ្ញាសា “Individual Time Trail Women Master” ដែល បាន ប្រព្រឹត្តទៅនៅប្រទេសមីយ៉ាន់ម៉ា ដោយមានប្រទេសចូលរួមសរុបចំនួន២៤។
ក្នុងនោះ កីឡាការិនី ហេង ស៊ីវឡាង ទទួលបានមេដាយមាស និងកីឡាការិនី ហេង ស៊ីវហ្គិច ទទួលបានមេដាយប្រាក់។
នេះ គឺជាមោទនភាពមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលបានបង្ហាញអំពីការរីកចម្រើនលើវិស័យកីឡា ក្រោមការដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕ ដោយ៖បញ្ញាស័ក្តិ