កាលពីពេលថ្មីៗនេះ គេបានប្រទះឃើញជនបរទេសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Stevo Kaske បានបង្ហោះសារឌឺដងផ្លែផ្កាឲ្យប្រជាពលរដ្ឋខ្មែរយើងមួយចំនួន ដែលអន់ចរឹកមួយចំនួនដែលចូលចិត្តស៊ីណាបោះសំរាមហ្នឹង តាមរយៈរូបភាពកាន់កំប៉ុងស្រាបៀរ គេងកៀកកើយនឹងមិត្តស្រី នៅលើគំនរសំរាមមួយកន្លែងនៃមាត់ឆ្នេរសមុទ្រកំពត។
ភ្ជាប់អត្ថន័យទៅនឹងរូបភាពនេះ ជនបរទេសរូបនេះ ក៏បានសរសេរផ្កែផ្កាជាភាសាអង់គ្លេស «We found this beautiful beach, PM met for location» ដែលឃ្លានេះមានន័យថា៖ «ពួកយើងបានរកឃើញឆ្នេរសមុទ្រដ៏អាថ៌កំបាំង និងស្រស់ស្អាតមួយ! អាចផ្ញើសារមកខ្ញុំ ប្រសិនបើអ្នកចង់ដឹងពីទីតាំងច្បាស់»។
ក្រោយជនបរទេសនេះបានបង្ហោះរួច ក៏មានប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន បានដាក់បន្ទុកទៅលើអ្នកមានទម្លាប់មិនល្អ ពិសេសបោះចោលសំរាមពាសវាលពាសកាល ធ្វើឲ្យបាត់បង់សោភ័ណ្ឌភាព បង្កផលប៉ះបាល់ដល់បរិស្ថាន និងអាប់ឱនដល់មុខមាត់ប្រទេសជាតិ នៅពេលភ្ញៀវទេចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តម្តងៗ យ៉ាងដូច្នេះថា៖ «កែមិនឡើង និយាយមិនស្តាប់ នឹងហើយអោយខ្មែរមួយចំនួនដែលអត់ខួរ អន់មាយាទ ចេះយល់, ជនជាតិបរទេសគេធ្វើនេះក៏ចង់ឲ្យប្រជាជនខ្មែរយើងចេះថែរក្សាបរិស្ថានដែរ គួរតែចេះថែរក្សាបរិស្ថានផងទៅ គេនិយាយនេះក៏ចង់ឲ្យយើងល្អដែរ កុំចេះតែខឹងគេនិយាយថាអោយចេះទទួលការពិតផងទៅ, មើលគេនិយាយការពិតអ៊ីចឹង តើគួរខឹងគេទេ? ខ្ញុំគាំទ្រដល់ជនបរទេសម្នាក់នេះ ព្រោះគេនិយាយតាមអ្វីដែលគេបានឃើញ បានជួបពិតៗ»។
គួរបញ្ជាក់ថា រឿងបញ្ហាសំរាម គឺមិនជារឿងថ្មីនោះទេ ព្រោះគេឃើញប្រជាពលរដ្ឋអន់ចរិកមួយចំនួន នៅតែបន្តបោះសំរាមផ្តេសផ្តាសដដែល បើទោះជាការផ្សព្វផ្សាយអប់រំតាមរយៈវីដេអូជារឿយៗ និងអាជ្ញាធរខិតខំប្រឹងប្រែងអំពាវនាវយ៉ាងណាក៏ដោយ៕ ដោយ៖ លឹម ហុង