តាម Daily Mail ប្រជាពលរដ្ឋដែលមានវត្តមាននៅដងវិថីមួយ នៅហុងកុងប្រទេសចិន កាលពីថ្ងៃទី ១១ ខែកុម្ភៈ ពិតជាភ័យតក់ស្លុតយ៉ាងខ្លាំង ខណៈឃើញជ្រូកព្រៃមួយហ្វូងដើរត្រេងត្រាងពេញផ្លូវ។
រឿងដែលគួរឲ្យគ្រោះថ្នាក់នោះគឺហ្វូងជ្រូកព្រៃនេះ បានមានវត្តមាននៅកៀកសាលាបឋមសិក្សាមួយ។ សំណាងល្អណាស់ ដែលក្នុងខណៈពេលនោះពុំមាននរណាចេញមកក្រៅ។
មេហ្វូងជ្រូកព្រៃមានទម្ងន់ប្រមាណ ១៥០គីឡូក្រាម កំពុងកកាយធុងសំរាម ដើម្បីស្វែងរកចំណី ខណៈពេលដែលកូនជ្រូកព្រៃ ៣ កំពុងឈរក្បែរនោះ។
មុននេះ ហេតុការណ៍គួរឲ្យសោកស្តាយមួយបានកើតឡើង ដោយសារជ្រូកព្រៃមួយទម្ងន់ ១០០គីឡូក្រាម បានជល់សម្លាប់បុរសត្រកូល Zhang អាយុ ៦៦ឆ្នាំ៕