ប្រិយមិត្តជាច្រើននៅក្នុងបណ្តាញសង្គម ជាពិសេសយុវវ័យ បានដឹងហើយពីបទចម្រៀងកំពុងពេញនិយម «ពឺតៗ» របស់លោក ខេមរៈ សិរីមន្ត។ ហើយបទចម្រៀងនេះ ឃើញថាទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកស្តាប់ ក្នុងនោះសូម្បីតែកូនក្មេងដ៏ចូលចិត្តបទនេះផងដែរ។
ពិតណាស់ ដោយសារតែសន្ទុះនៃការគាំទ្រខ្លាំងក្លា ជាហេតុធ្វើឲ្យបទចម្រៀងនេះល្បីសុះសាយ ដែលពុំត្រឹមតែមានហ្វេនៗនៅក្នុងប្រទេសប៉ុណ្ណោះទេ សូម្បីតែនៅក្រៅប្រទេសក៏ចាប់អារម្មណ៍ខ្លាំងដែរ។
ជាពិសេស អ្វីដែលគួរឲ្យអស់សំណើចជាខ្លាំងនោះ គឺបទចម្រៀងនេះ ត្រូវបានយុវតីកូនខ្មែរកាត់កូរ៉េដ៏ស្រស់ស្អាតឈ្មោះថា E E ដែលជាតារាហ្វេសប៊ុកដ៏ល្បីឈ្មោះម្នាក់ លើកយកមករៀនច្រៀងតាមទាំងត្រដាសត្រដួស ខុសផងត្រូវផង ធ្វើឲ្យហ្វេនៗរបស់នាងផ្ទុះសំណើចហៀរទឹកភ្នែកតែម្តង។
យ៉ាងណាមិញ ក្រោយពីបានឃើញគួរឲ្យអស់សំណើចបែបនេះ អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានខមិនបែបលើកសរសើរទឹកចិត្ត E E ថា៖ «ហេតុតែស្រឡាញ់បទខ្មែរ ទោះពិបាកនិយាយក៏ខំប្រឹងច្រៀង» ។ ខណៈអ្នកខ្លះទៀត ក៏បានខំព្យាយាមពន្យល់ពាក្យខ្មែរថា «E E មិនមែនអាបឿន ហើយក៏មិនមែនអាបឿតដែរ គឺពឺតៗ»៕ ដោយ៖ លឹម ហុង